បណ្តាញសង្គម៖ ឪពុកម្តាយគ្រប់រូបត្រូវបានអប់រំកុំអោយកូនខ្លួន ញាំអាហារកញ្ចប់ច្រើនពេក។ ប៉ុន្តែរសជាតិនៃនុំទាំងនោះ បានទាក់ទាញចំណង់ចំណូលចិត្តក្មេ...
បណ្តាញសង្គម៖ ឪពុកម្តាយគ្រប់រូបត្រូវបានអប់រំកុំអោយកូនខ្លួន ញាំអាហារកញ្ចប់ច្រើនពេក។ ប៉ុន្តែរសជាតិនៃនុំទាំងនោះ បានទាក់ទាញចំណង់ចំណូលចិត្តក្មេងៗជាខ្លាំង យ៉ាងណាមិញវាក៏ប៉ះពាល់ដល់សុខភាពពួកគេដែរ។ ការញាំអាហារកញ្ចប់ជាទៀងទាត់ អាចបង្កការលំបាកជាច្រើនដូចជា៖ ជម្ងឺធាត់ ជម្ងឺរាំរ៉ៃ និងជម្ងឺឆាប់បាក់ទឹកចិត្តជាដើម។ ម៉្យាងទៀតវាក៏ជះឥទ្ធិពលដល់សកម្មភាពសិក្សារបស់គេផងដែរ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Choniil Mascarinas ដែលគេជឿថាជាគ្រូបង្រៀនម្នាក់បានបង្ហោះរូបភាពនិងវីដេអូស្តីពីការសួរនាំកុមារនោះ។ នាងបានសរសេថា៖ «វាជាលើកដំបូងដែលខ្ញុំញាំអាហារថ្ងៃត្រង់នៅក្នុងថ្នាក់ជាមួយកូនសិស្សរបស់ខ្ញុំ។ ខ្ញុំបានសម្គាល់ឃើញកូនសិស្សរបស់ខ្ញុំម្នាក់ញាំបាយជាមួយនុំកញ្ចប់។»
នាងមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញកូនសិស្សញ៉ាំបាយជាមួយនុំកញ្ចប់បែបនេះ។ ជាក់ស្តែងកូនសិស្សម្នាក់នេះគ្មានលុយទិញអាហារញ៉ាំទេ សូម្បីតែនៅផ្ទះក៏គេញ៉ាំរបៀបនេះដែរ។ វាធ្វើអោយអ្នកគ្រូមានការខ្លោចផ្សាជាខ្លាំងក៏សម្រេចធ្វើការសម្ភាសកូនសិស្សម្នាក់នោះទើបដឹងថាគេមានលុយតែបីPesosប៉ុណ្ណោះសម្រាប់ទិញអាហារថ្ងៃត្រង់ញ៉ាំ។
ខាងក្រោមនេះជាការសម្ភាសរវាងអ្នកគ្រូនិងកូនសិស្ស៖
អ្នកគ្រូ៖ «Joshua តើអ្នកបានម្ហូបអ្វីសម្រាប់អាហារថ្ងៃត្រង់អម្បាញ់មិញ?»
កូនសិស្ស៖ «ញ៉ាំបាយជាមួយនុំSuperCrunch ! ខ្ញុំតែងតែញាំវាជាមួយបាយ។»
អ្នកគ្រូ៖ «តើកូនញ៉ាំបាយជាមួយនុំSuperCrunchរាល់ថ្ងៃឬ? ហេតុក៏កូនមិនញ៉ាំជាមួយម្ហូបផ្សេងៗដូចជាត្រីជាដើម។»
កូនសិស្ស៖ «ព្រោះខ្ញុំមានលុយតែបីPesos ! វាជាលុយសម្រាប់ខ្ញុំញាំអាហារថ្ងៃត្រង់។»
ខណៈដែលក្មេងៗដ៏ទៃទៀតខ្ជះខ្ជាយចំពោះអាហារដែលគេញ៉ាំ ប៉ុន្តែ Joshuaមិនមានលទ្ធភាពញ៉ាំអ្វីផ្សេងក្រៅពីនេះឡើយ៕ អត្ថបទ៖ Khmer5 News
COMMENTS