បរទេស៖ វាដូចជារឿងអាថ៌កំបាំងមួយ ដែលប្រជាជនអាស៊ីភាគច្រើន ជាពិសេសជនជាតិចិនចូលចិត្តទស្សនាភាពយន្តកូរ៉េ។ អត្រាលែងលះប្តីប្រពន្ធបានកើនឡើងនៅប្រទេ...
បរទេស៖ វាដូចជារឿងអាថ៌កំបាំងមួយ ដែលប្រជាជនអាស៊ីភាគច្រើន ជាពិសេសជនជាតិចិនចូលចិត្តទស្សនាភាពយន្តកូរ៉េ។ អត្រាលែងលះប្តីប្រពន្ធបានកើនឡើងនៅប្រទេសចិនបន្ទាប់ពីខ្សែភាពយន្តរបស់Song Joong Ki រឿង " Descendant of the Sun " ត្រូវបានបញ្ចាំងជាសាធារណៈមក។ តាមរបាយការណ៍បានអោយដឹងថាស្ត្រីជនជាតិចិនភាគច្រើនបានលែងលះប្តីរបស់នាងព្រោះពួកគេលើកស្តង់ដារខ្លួនឯងអោយកើនឡើង ហើយពួកគេចង់បានប្តីជាបុរសជនជាតិកូរ៉េ ឬបុរសសង្ហាដូចកូរ៉េ។
បន្ទាប់ពីបទចំរៀងល្បីៗពិរោះៗរបស់កូរ៉េវាយលុកចូលទីផ្សាពិភពលោក រួមទាំងភាពយន្តកូរ៉េល្បីល្បាញមួយចំនួនទៀតធ្វើអោយមនុស្សជាច្រើនក្នុងពិភពលោកទទួលស្គាល់និងទទួលយកវប្បធម៌កូរ៉េ។ ស្រ្តីម្នាក់ដែលចូលចិត្តមើលភាពយន្តកូរ៉េហួសហេតុបានធ្វើអោយនាងស្ទើរតែខ្វាក់ភ្នែកទាំងពីរទៅហើយ។ ស្ត្រីជនជាតិចិនដែលគេមិនស្គាល់ឈ្មោះម្នាក់អាយុ២០ឆ្នាំត្រូវបានគេរាយការណ៍ថានាងជាអ្នកចូលចិត្តមើលរឿងកូរ៉េពិសេសគឺរឿងDescendants of the Sun និងរឿង Cheese in the Trap។ នាងតែងបិទភ្លើងក្នុងបន្ទប់រួចខំសម្លឹងមើលរឿងកូរ៉េនៅក្នុងTabletជាច្រើនម៉ោង។ នាងមើលរហូតទាល់តែឈឺក្បាលទើបបិទTabletទុកហើយដេក។ ពេលក្រោកឡើងនាងទទួលអារម្មណ៍ឈឺភ្នែកទាំងគូជាខ្លាំង។ បន្ទាប់មកនាងប្រញាប់ទៅមន្ទីរពេទ្យNanjing គ្រូពេទ្យបានពិនិត្យឃើញថាសរសៃចក្ខុវិញ្ញាណមានបញ្ហាដែលធ្វើអោយការមើលមិនបានច្បាស់។
ជម្ងឺសរសៃចក្ខុ ឬហៅថាGlaucoma ជាប្រភេទជម្ងឺដែលអាចបំផ្លាញសរសៃចក្ខុវិញ្ញាណ។ វាកើតឡើងនៅពេលវត្ថុរាវដែលបង្កើតឡើងនៅមុខគ្រាប់ភ្នែកបានបំផ្លាញសរសៃចក្ខុវិញ្ញាណរហូតដល់ធ្វើអោយខ្វាក់ទៀតផង៕ អត្ថបទផ្តល់សិទ្ធដោយ៖ Khmer5 News
COMMENTS