បរទេស៖ ឪពុកម្តាយនិងគ្រូបង្រៀនជាច្រើនមិនបានយកចិត្តទុកដាក់ទៅលើពាក្យសម្តីអវិជ្ជមានមួយចំនួនដែលអាចជះឥទ្ធិពលលើសកម្មភាពរបស់ក្មេងៗនោះទេ។ អំពើមិន...
បរទេស៖ ឪពុកម្តាយនិងគ្រូបង្រៀនជាច្រើនមិនបានយកចិត្តទុកដាក់ទៅលើពាក្យសម្តីអវិជ្ជមានមួយចំនួនដែលអាចជះឥទ្ធិពលលើសកម្មភាពរបស់ក្មេងៗនោះទេ។ អំពើមិនគប្បីទាំងនោះអាចប៉ះពាល់ដល់សតិអារម្មណ៍ក្មេង ហើយវាក៏ជាការកំណត់ចរិតបុគ្គលិកលក្ខណៈនៅពេលគេធំឡើងផងដែរ។ បច្ចុប្បន្នអំពើឧក្រិដ្ឋដែលឪពុកម្តាយបានធ្វើទាំងមិនដឹងខ្លួននោះគឺការប្រើហឹង្សាលើកូនរបស់ខ្លួន។
ក្មេងៗត្រូវការសេចក្តីស្រឡាញ់និងការថែទាំ ពួកគេត្រូវការក្តីស្រឡាញ់ថ្នាក់ថ្នមនិងការពារពីឪពុកម្តាយ។ តែគួរអោយស្តាយ! មានឪពុកម្តាយមួយចំនួនជ្រើសរើសយកវិធីវាយធ្វើបាបលើរូបរាងកាយកូនៗសម្រាប់ជាការដាក់វិន័យពួកគេ។ ក្មេងៗរាប់លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារតែទទួលរងការវាយធ្វើបាបជាប្រចាំពីសំណាក់ឪពុកម្តាយឬ អាណាព្យាបាល។ ពួកគេត្រូវការសេចក្តីសណ្តោសប្រណីពីឪពុកម្តាយច្រើនជាងអំពើហឹង្សាទាំងឡាយ។
ពិតជាគួរអោយភ័យខ្លាចនិងតក់ស្លុតជាខ្លាំងពេលឃើញក្មេងប្រុសម្នាក់នេះអង្គុយលើកៅអី ហើយមានស្នាមជាំនិងស្នាមមុតលើផ្ទៃមុខ ដៃជើង និងជង្គង់។ ជើងទាំងពីររបស់គេត្រូវដាក់ច្រវ៉ាក់ជាប់ ពិតជាពិបាកទ្រាំមើលណាស់!។ ក្មេងប្រុសនេះនិយាយមិនបាន ទើបធ្វើអោយមានការពិបាកក្នុងការសួរពីអត្តសញ្ញាណរូបគេនិងអ្នកដែលប្រព្រឹត្តបែបនេះចំពោះគេ។ ពេលត្រូវបានគេកាត់ច្រវ៉ាក់ចេញពីជើងហើយក៏គេនៅតែមិនអាចនិយាយបានដដែល។
វីដេអូ៖
COMMENTS