បរទេស៖ ប្រទេសចិនតែងតែពិសោធសាកល្បងស្វែងរកអ្វីដែលថ្មី លឿនរហ័សសម្រាប់ប្រជាជនខ្លួន។ ជាក់ស្តែងថ្មីៗនេះចិនបានបង្កើតរថភ្លើងព្យួរលើអាកាសដែលបានដំណ...
បរទេស៖ ប្រទេសចិនតែងតែពិសោធសាកល្បងស្វែងរកអ្វីដែលថ្មី លឿនរហ័សសម្រាប់ប្រជាជនខ្លួន។ ជាក់ស្តែងថ្មីៗនេះចិនបានបង្កើតរថភ្លើងព្យួរលើអាកាសដែលបានដំណើរការប្រើប្រាស់ហើយកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងទីក្រុងQingdao។ វាត្រូវបានកសាងឡើងដោយក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងដ៏ធំបំផុតរបស់ប្រទេសចិនគឺក្រុមហ៊ុនCRRC Qingdao Sifang។
ពិតជាថ្មីប្លែកនិងអស្ចារ្យបំផុតសម្រាប់ទំនើបកម្មជីវិតរស់នៅរបស់ប្រជាជនចិន។ រថភ្លើងប្រភេទនេះអាចធ្វើដំណើរកាត់ទីក្រុង តំបន់ភ្នំ និងតំបន់ដ៏ទៃទៀតជាច្រើនបានយ៉ាងងាយ ហើយវាមានលក្ខណៈងាយស្រួលសាងសង់ជាងរថភ្លើងក្រោមដី។ អ្វីដែលកាន់តែពិសេសទៀតនោះគឺអ្នកដំណើរអាចគយគន់ទេសភាពនានាពីលើអាកាសបានយ៉ាងរីករាយបំផុត។
ជាទូទៅរថភ្លើងក្រោមដីបើកបរក្នុងជម្រៅប្រាំម៉ែត្រចុះក្រោមហើយមានល្បឿនលឿនបំផុត70 k.m/1h និងអាចផ្ទុកអ្នកដំណើរបាន៥១០នាក់ក្នុងប្រាំប្រអប់រទេះនៃរថភ្លើងនោះ។ ចំណែករថភ្លើងព្យួរលើអាកាសនេះជាបច្ចេកវិទ្យាថ្មីបំផុតដែលប្រទេសជាច្រើនក្នុងពិភពលោកនៅមិនទាន់មាននៅឡើយ មានប្រទេសតែពីរឬបីប៉ុណ្ណោះក្នុងពិភពលោកដែលមានរថភ្លើងប្រភេទនេះ។
ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីនៃការបង្កើតបច្ចេកវិទ្យាថ្មីក្នុងវិស័យដឹកជញ្ជូនពិសេសគឺរថភ្លើងលើអាកាសនេះតែម្តងគឺបន្ទាប់ពីប្រទេសអាឡឺម៉ង់ និងជប៉ុន។ ប្រហែលជាបីខែក្រោយប្រទេសចិននិងបង្កើតរថភ្លើងលើអាកាសនេះក្នុងទីក្រុងChengduរបស់ខ្លួនបន្តទៀត។ ទោះជារថភ្លើងលើអាកាសនេះមើលទៅស្រស់ស្អាតនិងទំនើប ប៉ុន្តែវាអាចបើកបរបានត្រឹមល្បឿន60 K.m/ h ប៉ុណ្ណោះ៕ អត្ថបទ៖ Khmer5 News
COMMENTS