បរទេស៖ ពេលខ្លះសត្វអាចធ្វើអោយយើងសប្បាយរីករាយនិងអស់សំណើចដោយសារវា។ ពេលដែលកូនដំរីនិងកូនអូទ្រីសកំព្រាទាំងពីរនេះបានជួបគ្នា តើអ្នកអាចស្មានបានទេថ...
បរទេស៖ ពេលខ្លះសត្វអាចធ្វើអោយយើងសប្បាយរីករាយនិងអស់សំណើចដោយសារវា។ ពេលដែលកូនដំរីនិងកូនអូទ្រីសកំព្រាទាំងពីរនេះបានជួបគ្នា តើអ្នកអាចស្មានបានទេថានិងមានអ្វីកើតឡើង?
កាលពីឆ្នាំ២០១៤បុគ្គលិកអង្គការសង្គ្រោះសត្វព្រៃDavid Shelldrick Wildlife Trust (DSWT) បានរកឃើញកូនសត្វអូទ្រីសពីរក្បាលនិងកូនដំរីមួយក្បាល។ កូនអូទ្រីសទាំងពីរគឺPea និង Pod ត្រូវការជំនួយព្រោះវាគ្មានមេមើលថែ។ ហេតុនេះទើបគេយកពួកវាអោយទៅរស់នៅជាមួយកូនដំរីឈ្មោះJotto។ កូនដំរីJottoមានអាយុត្រឹមមួយខែប៉ុណ្ណោះពេលបែកពីហ្វូងរបស់វា ហើយអង្គការDSWT បាននាំយកវាទៅសង្គ្រោះនៅប្រទេសKenya។ ពេលដែលPod ត្រូវបានលែងអោយទៅរស់នៅក្នុងព្រៃវិញ Peaត្រូវរស់នៅជាមួយJotto ហើយពួកគេរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយ។
ក្រោយមកនៅខែវិច្ឆិកាឆ្នាំ២០១៦ កូនអូទ្រីសនេះបានស្លាប់ ប៉ុន្តែអ្នករាល់គ្នានៅតែចងចាំមិត្តភាពដ៏ផ្អែមល្អែមរវាងPea និង Jottoរហូត។ អង្គការDSWTបានសរសេរក្នុងគេហទំព័រខ្លួនកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០១៦ថា៖ " Pea និង Jotto ស្រឡាញ់គ្នាណាស់! កូនអូទ្រីស Pea ជាផ្នែកមួយនៃជីវិតរបស់Jotto។ ចំណែកJottoវិញរីករាយណាស់ពេលបានដេកកៀកកើយជាមួយPea។ "
នៅក្នុងរូបថតអនុស្សាវរីយ៍នេះ យើងឃើញPeaកំពុងដើរជាមួយកូនដំរីជាច្រើន។ តើអ្នកគិតថាPeaយល់ថាខ្លួនវាជាអូទ្រីសទេ? អត្ថបទ៖ Khmer5 News
COMMENTS