បរទេស៖ ឪពុកម្តាយគឺជាជំរកដ៏កក់ក្តៅរបស់កូនៗ ពួកគាត់ត្រៀមខ្លួននិងលះបង់បូជាគ្រប់យ៉ាងដើម្បីធ្វើអោយកូនៗរស់នៅដោយសុខសាន្ត។ ពេលដែលឪពុកម្តាយរបស់យើ...
Tatay Arunting ត្រូវបានគេស្គាល់ជាឪពុកចិត្តព្រះក្នុងប្រទេសហ្វីលីពីន។ ជារៀងរាល់ថ្ងៃគាត់ធ្វើដំណើរយឺតៗពីផ្ទះរបស់គាត់ដែលនៅលើភ្នំចុះទៅភូមិដោយចំណាយពេលច្រើនម៉ោងទើបទៅដល់។ នៅក្នុងភូមិគាត់តែងដើរសុំអាហារនិងលុយកាក់ខ្លះៗពីមនុស្សចិត្តបុណ្យទាំងឡាយដើម្បីយកទៅចិញ្ចឹមកូនស្រីពិការពីរនាក់ដែលចាំនៅផ្ទះឯលើភ្នំឯណោះ។ ការបូជាទាំងនេះមិនមែនសម្រាប់ខ្លួនគាត់ទេ គឺសម្រាប់កូនស្រីទាំងពីរដែលពិការជើងតាំងពីកុមារភាព។
Tatay និយាយថា៖ " ធ្វើជាឪពុកម្តាយគេពេលឃើញកូនស្ថិតក្នុងសភាពបែបនេះ! ខ្ញុំមិនអាចចាកចោលពួកគេបានទេ។ តើនរណាអាចរត់ចោលពួកគេបានប្រសិនបើពួកគេជាកូនរបស់អ្នក? ប្រសិនបើខ្ញុំមិនបានកើតមកក្នុងលោកនេះក៏វាប្រសើរម៉្យាងដែរ! ព្រោះមិនបានទទួលរងក្តីលំបាកវេទនាបែបនេះ។ "
ជីវភាពរបស់បុរសចំណាស់ Tatay ពិតជាវេទនាណាស់! ប៉ុន្តែគ្រប់គ្នាទទួលស្គាល់គាត់ថាជាឪពុកចិត្តព្រះម្នាក់។ សំណាងបន្តិចដែរ! មានសប្បុរសជនមួយក្រុមប្រទះអ្នកទាំងបីកាលពីឆ្នាំ២០១៥។ ពួកគេបានជួយសាងសង់ផ្ទះសម្រាប់អ្នកទាំងបីនៅជិតទីប្រជុំជន ដូច្នេះ Tatay លែងចំណាយពេលយូរក្នុងការដើរចុះពីភ្នំទៀតហើយ។ ក្រុមអ្នកភូមិបានជួយសែងកូនស្រីទាំងពីររបស់ Tatayទៅនៅផ្ទះថ្មីដោយសប្បាយរីករាយ។ សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ Khmer5 News
COMMENTS