ប្រុសស្អាតអន់ចរឹក ព្រោះតែអំណាចទឹកប្រាក់ ហ៊ានវាយធ្វើបាបមិត្តស្រីខ្លួនទាំងនាងមានផ្ទៃពោះ...ទីបំផុត!!

បរទេស៖ អំពើហឹង្សាក្នុងគ្រួសារបានរីករាលដាលជាច្រើនក្នុងពិភពលោកបច្ចុប្បន្ន។ ស្ត្រីជាប្រពន្ធតែងទទួលរងអំពើហឹង្សាលើរូបរាងកាយ ពាក្យសម្តី និងផ្លូ...


បរទេស៖ អំពើហឹង្សាក្នុងគ្រួសារបានរីករាលដាលជាច្រើនក្នុងពិភពលោកបច្ចុប្បន្ន។ ស្ត្រីជាប្រពន្ធតែងទទួលរងអំពើហឹង្សាលើរូបរាងកាយ ពាក្យសម្តី និងផ្លូវចិត្តដោយពួកគេគ្មានឱកាសនិងការពារខ្លួនឡើយ។ ធម្មជាតិនៃបុរសមានកំលាំងកាយខ្លាំងជាងស្រ្តី ហើយប្រសិនបើគ្មានអន្តរាគមន៍នៅក្នុងហេតុការណ៍ហឹង្សាទេវាអាចបង្កគ្រោះថ្នាក់រហូតដល់ស្លាប់។ ពេលខ្លះសូម្បីតែស្រ្តីមានផ្ទៃពោះក៏មិនលើកលែងអោយដែរ។




ជាក់ស្តែងរឿងរ៉ាវអំពើហឹង្សាដែលកើតមានចំពោះស្រ្តីជនជាតិថៃម្នាក់បានក្លាយជាពត៌មានក្តៅគគុកក្នុងប្រទេសថៃ។ Yodwadee Junsupong អាយុ២៣ឆ្នាំបានរាយការណ៍ទៅប៉ូលីសអំពីមិត្តប្រុសដែលបានប្រព្រឹត្តអំពើហឹង្សាលើរូបកាយនាងយ៉ាងខ្លាំង។ នាងតែងទទួលរងអំពើហឹង្សាលើរូបរាងកាយពីមិត្តប្រុសជាញឹកញ៉ាប់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរជាងរាល់ដងទើបនាងសម្រេចដាក់ពាក្យបណ្តឹងតែម្តង។ Yodwadeeឃើញមិត្តប្រុសខ្លួនផ្ញើរសារឆ្លើយឆ្លងជាមួយស្រីជាច្រើន ទើបនាងសួរនាំពីរឿងនេះហើយក៏កើតជម្លោះដែលធ្វើអោយនាងរងរបួសជាខ្លាំងលើផ្ទៃមុខនិងក្បាល។
គេដឹងថាមិត្តប្រុសរបស់ Yodwadeeជាបុគ្គលមានលុយមានអំណាច ហើយក៏មានជាប់ពាក់ព័ន្ធនិងករណីគ្រោះថ្នាក់ចរាចរពីរផ្សេងគ្នាផងដែរ។ កាលពីខែមេសាគាត់បានបើករថយន្តPorscheពណ៌សបុកអ្នកថ្មើរជើងនិងអ្នកជិះកង់ជាច្រើន។ គាត់ក៏ត្រូវគេសង្ស័យថាធ្លាប់បើករថយន្តMini Cooperបុកមនុស្សអោយរបួសហើយបើករត់គេចកាលពីឆ្នាំ២០១២ដែលកាលណោះគាត់មានអាយុ១៧ឆ្នាំ។




Yodwadee ទូរស័ព្ទហៅShaneជាប្អូនប្រុសអោយជួយអន្តរាគមន៍តែគេប្រាប់បងស្រីអោយរត់ចូលប៉ុស្តិ៍ប៉ូលីសក្បែរនោះសិន ហើយនាងក៏ធ្វើតាម។ Shaneនិយាយថាបងស្រីរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យអស់រយៈពេលប្រាំពីរខែមកហើយ ហើយនាងក៏មានផ្ទៃពោះជាមួយគេដែរ។ ប៉ុន្តែទោះបីជាដឹងថានាងមានកូនហើយក៏ជនសង្ស័យនៅតែវាយធ្វើបាបនាងទៀត។
ប៉ូលីសបានអោយដឹងថាជនសង្ស័យនិយាយការពារខ្លួនថា៖ " វាជារឿងផ្ទាល់ខ្លួននៃគូសង្សារគេប៉ុណ្ណោះ។ " អត្ថបទ៖ Khmer5 News

វីដេអូ៖

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: ប្រុសស្អាតអន់ចរឹក ព្រោះតែអំណាចទឹកប្រាក់ ហ៊ានវាយធ្វើបាបមិត្តស្រីខ្លួនទាំងនាងមានផ្ទៃពោះ...ទីបំផុត!!
ប្រុសស្អាតអន់ចរឹក ព្រោះតែអំណាចទឹកប្រាក់ ហ៊ានវាយធ្វើបាបមិត្តស្រីខ្លួនទាំងនាងមានផ្ទៃពោះ...ទីបំផុត!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghdr0krHclXPexkXziWLFfNzUhRI_mHQlgHcNkNx0Zsiwu2YeUlmmQvmrlWWansCA685Kfv28gXvs5whBskd-ye7uC4FDwPQEh_WCItpKKBD9HOcsrm4FFPPO1z4VK3_vOqPS_zGfpBybF/s640/MMM12312312.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghdr0krHclXPexkXziWLFfNzUhRI_mHQlgHcNkNx0Zsiwu2YeUlmmQvmrlWWansCA685Kfv28gXvs5whBskd-ye7uC4FDwPQEh_WCItpKKBD9HOcsrm4FFPPO1z4VK3_vOqPS_zGfpBybF/s72-c/MMM12312312.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/07/blog-post_29.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/07/blog-post_29.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy