បរទេស៖ គូសង្សារជាច្រើនតែងមានសកម្មភាពផ្លូវភេទជាមួយគ្នាដោយខ្វះការប្រុងប្រយ័ត្ននិងការពារជាមុន។ ចំនួននៃការមានផ្ទៃពោះដោយឥតព្រាងទុកក៏កាន់តែកើនឡ...
បរទេស៖ គូសង្សារជាច្រើនតែងមានសកម្មភាពផ្លូវភេទជាមួយគ្នាដោយខ្វះការប្រុងប្រយ័ត្ននិងការពារជាមុន។ ចំនួននៃការមានផ្ទៃពោះដោយឥតព្រាងទុកក៏កាន់តែកើនឡើង ហើយស្ថិតិនេះស្ថិតក្នុងចំណោមក្រុមយុវវ័យដែលចូលចិត្តប្រព្រឹត្តសកម្មភាពផ្លូវភេទ។ ការរំលូតកូនត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ក្នុងប្រទេសជាច្រើន។ នារីដែលមានផ្ទៃពោះដោយឥតព្រាងទុកតែងសម្រាលកូនហើយបោះបង់ចោល ភាគច្រើននៃទារកទាំងនោះត្រូវស្លាប់ព្រោះគ្មានអ្នកជួយ។ ប៉ុន្តែសម្រាប់ទារិកាម្នាក់នេះវិញគឺពិតជាអស្ចារ្យណាស់! ទោះបីជាត្រូវបោះបង់ចោលក្នុងព្រៃជាច្រើនថ្ងៃហើយក៏គេនៅតែមានជីវិត។
ក្នុងព្រៃWoodlandជាយក្រុងChelyabinskប្រទេសរុស្សី មានបុរសម្នាក់លឺទារិកាស្រែកយំទើបគាត់ព្យាយាមតាមសម្លេងនោះរហូតប្រទះឃើញផ្ទាល់ភ្នែកតែម្តង។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញស្រមោចធំៗខាំទារិកាកំសត់ពេញខ្លួនទាំងក្នុងសភាពមិនទាន់កាត់ទងផ្ចិតនៅឡើយ។ មន្ត្រីនាំពាក្យប៉ូលីសបានអោយដឹងថា៖ " ទារិកានោះត្រូវបុរសម្នាក់ប្រទះឃើញលើគំនរស្លឹកឈើហើយកំពុងត្រូវស្រមោចខាំជាច្រើន។ "
វាប្រាកដហើយថាទារិកានោះត្រូវគេបោះបង់ចោល ទើបគេលើកទារិកាឡើងហើយទូរស័ព្ទហៅឡានពេទ្យតែម្តង។ ទារិកានេះកំពុងព្យាបាលរបួសដែលស្រមោចខាំនៅមន្ទីរពេទ្យក្នុងក្រុងChelyabinsk។ គ្រូពេទ្យជឿថាគេនិងជាសះស្បើយហើយមានសុខភាពធម្មតាវិញក្នុងពេលឆាប់ៗខាងមុខ។ បច្ចុប្បន្នក្រុមប៉ូលីសកំពុងស្រាវជា្រវនិងតាមចាប់ឪពុកម្តាយទារិកានេះដែលបានប្រព្រឹត្តអំពើអមនុស្សធម៌បែបនេះ៕ អត្ថបទ៖ Khmer5 News

COMMENTS