បណ្តាញសង្គម៖ ជាមួយនិងការកើនឡើងនៃករណីចាប់រំលោភលើស្រ្តីភេទ វាបានធ្វើអោយពិភពលោកនេះក្លាយជាកន្លែងដ៏គួរអោយស្អប់របស់ពួកគេ។ អំពើអាក្រក់បំផុតដែលតែ...
បណ្តាញសង្គម៖ ជាមួយនិងការកើនឡើងនៃករណីចាប់រំលោភលើស្រ្តីភេទ វាបានធ្វើអោយពិភពលោកនេះក្លាយជាកន្លែងដ៏គួរអោយស្អប់របស់ពួកគេ។ អំពើអាក្រក់បំផុតដែលតែងកើតឡើងញឹកញាប់លើស្ត្រីភេទគឺករណីរំលោភ។ ស្ត្រីរាប់លាននាក់ជុំវិញពិភពលោករងគ្រោះដោយការរំលោភបំពានផ្លូវភេទរាល់ថ្ងៃ។ ប៉ុន្តែអ្វីដែលមនុស្សរាល់គ្នាមិនសូវយកចិត្តទុកដាក់នោះគឺបុរសនិងក្មេងប្រុសជាច្រើនក៏ត្រូវបានស្ត្រីចាប់រំលោភស្ទើររាល់ថ្ងៃដែរ។ មនុស្សភាគច្រើនមិនជឿថាករណីនេះអាចកើតមាននោះទេព្រោះពួកគេជឿថាបុរសមានកំលាំងអាចការពារខ្លួនបានមិនដូចស្ត្រីទន់ខ្សោយទេ។
ករណីថ្មីមួយដែលធ្វើអោយមានការភ្ញាក់ផ្អើលពេញពិភពលោកនោះគឺក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ត្រូវស្ត្រីចំណាស់អាយុ៨០ឆ្នាំចាប់រំលោភជាច្រើនដងពេលដែលប្តីរបស់គាត់ចេញទៅក្រៅ។ Jowoរស់នៅក្នុងក្រុងKota Pelembangប្រទេសឥណ្ឌូនេស៊ីត្រូវនាំខ្លួនមកសាកសួរ បន្ទាប់ពីRohanoអាយុ៣៣ឆ្នាំជាម្តាយក្មេងប្រុសបានដាក់ពាក្យបណ្តឹងទៅប៉ូលីស។
Rohanoសម្គាល់ឃើញភាពខុសប្រក្រតីនៃកូនប្រុសរបស់ខ្លួនគឺមើលទៅគេពោរពេញដោយភាពភ័យខ្លាច។ ពេលនាងសួរគេថាមានរឿងអ្វីកើតឡើង! គេក៏ប្រាប់ម្តាយថា, " គេទើបតែរត់ចេញពីផ្ទះរបស់Jowo ព្រោះគេត្រូវបានបង្ខំអោយរួមភេទជាមួយគាត់ "។
យោងតាមក្មេងប្រុសបានអោយដឹងថា៖ " ស្ត្រីចំណាស់បានលួងលោមគេអោយធ្វើបែបនេះចំនួនដប់ដងមកហើយពេលដែលប្តីរបស់គាត់មិននៅផ្ទះ។ រាល់លើកស្ត្រីចំណាស់តែងគម្រាមសម្លាប់ចោលប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលគាត់ចង់។ ក្មេងប្រុសបានបន្ថែមទៀតថាស្រ្តីចំណាស់តែងអោយលុយគេចំនួន១៥Rupiahរាល់លើក។ "
Rohanoប្រាប់ប៉ូលីសថា៖ " កូនប្រុសរបស់ខ្ញុំនៅក្មេងណាស់ គេត្រូវបានបង្ខំអោយធ្វើបែបនេះ ហើយខ្ញុំមិនអាចទទួលយកបានទេ "។ Rohanoបានបន្ថែមទៀតថាគ្រួសាររបស់នាងតែងជួយឧបត្ថម្ភJowoនិងប្តីរបស់គាត់ជាច្រើនដូចជាលុយកាក់ជាដើម៕ អត្ថបទ៖ Khmer5 News
COMMENTS