Idol ទៅណាក៏គេដេញរហូត!! Justin Bieber ត្រូវបានហាមប្រាមមិនឲ្យសម្តែងនៅចិនដីគោកដោយសារតែ....!!

ប្រទេសចិន៖ អាជ្ញាធរចិនដីគោកមិនបង្អង់យូរឡើយទើបចេញសេចក្តីប្រកាសហាមប្រាមមិនអនុញ្ញាតអោយតារាចម្រៀងJustin Bieberសម្តែងលើទឹកដីរបស់ខ្លួនទេព្រោះតា...


ប្រទេសចិន៖ អាជ្ញាធរចិនដីគោកមិនបង្អង់យូរឡើយទើបចេញសេចក្តីប្រកាសហាមប្រាមមិនអនុញ្ញាតអោយតារាចម្រៀងJustin Bieberសម្តែងលើទឹកដីរបស់ខ្លួនទេព្រោះតារារូបនេះមានចរិកនិងឥរិយាបថមិនសមរម្យសោះឡើយ។ ការចេញសេចក្តីប្រកាសនេះគឺក្នុងបំណងមិនចង់អោយយុវវ័យក្នុងប្រទេសចិនយកតម្រាប់តាមតារារូបនេះ។

ចុងឆ្នាំនេះJustin Bieber និងធ្វើដំណើរជុំវិញទ្វីបអាស៊ី ជាលក្ខណៈដំណើរកំសាន្តជុំវិញពិភពលោកហើយនិងឈប់សម្រាកនៅទីក្រុងHong Kong។ អ្នកគាំទ្រJustin Bieberក្នុងប្រទេសចិនបានធ្វើការស្នើរអោយការិយាល័យគាំពារវប្បធម៌ក្រុងBeijingបកស្រាយពីការហាមប្រាមនេះអោយបានលម្អិត។



ក្រោយមកមានការបកស្រាយនៅក្នុងវេបសាយរបស់ក្រសួងវប្បធម៌ចិនអំពីរឿងនេះថា៖

"Justin Bieberជាតារាចម្រៀងបរទេសវ័យក្មេងដែលមានចរិកផ្ទុយពីវប្បធម៌ដ៏ផូរផង់របស់ចិន។ ទាំងឥរិយាបថក្នុងការរស់នៅរបស់គេរួមទាំងការសម្តែងរបស់គេគឺមានលក្ខណៈប្លែកពីមនុស្សជាតិអាស៊ី។
យើងចង់ឃើញវប្បធម៌ប្រពៃណីចិននៅរក្សាភាពល្អផូរផង់ជាអង្វែងតទៅ ហើយមិនចង់អោយបុគ្គលដែលមានចរិកមិនសមរម្យដូចជាJustin Bieberនេះមកនាំអោយយុវជនយើងមើលឃើញនិងយកតម្រាប់តាមនោះទេ។ ហេតុនេះបានជាយើងចេញសេចក្តីប្រកាសហាមប្រាមមិនអោយមានវត្តមានJustin Bieberសម្តែងលើទឹកដីយើងឡើយ "។ ទោះជាយ៉ាងណាក៏ដោយសេចក្តីប្រកាសចុងក្រោយបានបន្ថែមថា៖ " យើងសង្ឃឹមថាថ្ងៃណាមួយJustin Bieberនិងកែប្រែផ្លាស់ប្តូរចរិកនិស្ស័យដែលវប្បធម៌ជាតិយើងអាចទទួលយកបានជាសាធារណៈ នោះយើងនិងអនុញ្ញាតអោយមានវត្តមានការសម្តែងរបស់Justin Bieberនៅលើទឹកដីយើង។"

មិនមានពត៌មានច្បាស់ការណាមួយបញ្ជាក់ថាJustin Bieberធ្លាប់បានប្រព្រឹត្តបទល្មើសមជ្ឃឹមក្នុងប្រទេសចិនឡើយ។ ប៉ុន្តែកាលពីឆ្នាំ២០១៣  Justin Bieberបានសម្តែងក្នុងទីក្រុងShanghai, Beijing និង Dalian ហើយកាលណោះ Bieberបានឆ្លៀតឱកាសទៅកំសាន្តនិងទស្សនាមហាកំពែងចិនដែលជារតនៈវត្ថុដ៏មានតម្លៃរបស់ប្រទេសចិននិងពិភពលោកទាំងមូល។ ឥរិយាបថមួយចំនួនរបស់Justin Bieberនៅលើមហាកំពែងចិនធ្វើអោយមតិសាធារណៈមានការរិះគន់និងមិនពេញចិត្តជាខ្លាំង។


Bieber បានអោយអង្គរក្សពីរនាក់លើកគេឡើងហើយអង្គុយលើស្មារអង្គរក្សទាំងពីរក្នុងការដើរមើលទិដ្ឋភាពនៃមហាកំពែង។ ឥរិយាបថនេះគឺពិតជាចម្លែកខុសគេហើយក៏មិនអាចទទួលយកបានដែរ។ ក្រោយមកJustin Bieberបានទៅទស្សនកិច្ចនៅចេតិយស្ថានYasukuniប្រទេសជប៉ុនដែលជាទីស្ថានប្រទាញប្រទង់រឿងនយោបាយរវាងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង។ ទើបបណ្តាលអោយអ្នកគាំទ្រJustin Bieberរាប់លាននាក់នៅប្រទេសចិននិងកូរ៉េខាងត្បូងស្នើរអោយ Bieberធ្វើការសុំទោសជាសាធារណៈ។ កាលនោះBieberក៏បានសរសេរសារសុំទោសជាសាធារណៈក្នុងបណ្តាញសង្គមTwitterរបស់ខ្លួនដោយមានសេចក្តីថា៖ " កាលទៅទស្សនានៅចេតិយស្ថានYasukuniប្រទេសជប៉ុន ខ្ញុំគ្រាន់តែយល់ថាYasukuniជាចេតិយស្ថានសម្រាប់គោរពបូជាដ៏ល្អស្អាតបំផុតប៉ុណ្ណោះ ខ្ញុំគ្មានចេតនាអ្វីផ្សេងឡើយ។ បើអ្នករាល់គ្នាគិតថាខ្ញុំបានធ្វើអំពើខុសឆ្គង ខ្ញុំសូមអភ័យទោសនិងសោកស្តាយជាទីបំផុត។ ខ្ញុំស្រលាញ់អ្នកណាស់! ទាំងប្រទេសចិន និងប្រទេសជប៉ុន!!។ " អត្ថបទ៖ Khmer5 News





COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: Idol ទៅណាក៏គេដេញរហូត!! Justin Bieber ត្រូវបានហាមប្រាមមិនឲ្យសម្តែងនៅចិនដីគោកដោយសារតែ....!!
Idol ទៅណាក៏គេដេញរហូត!! Justin Bieber ត្រូវបានហាមប្រាមមិនឲ្យសម្តែងនៅចិនដីគោកដោយសារតែ....!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg77F38Y8SmsurgOIzK2I5Z2LFJQwbtzhlPW_aIpSbwaTHmUceCKfBOjSNYvxrLYEh6i9cYh5FRXqik8MQpzfkG35UhvssuM4hA9BoZ6hljOjPrWVi6UCS_7HWCDXBBeWMGJtxZys6Ufioh/s640/JJJ.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg77F38Y8SmsurgOIzK2I5Z2LFJQwbtzhlPW_aIpSbwaTHmUceCKfBOjSNYvxrLYEh6i9cYh5FRXqik8MQpzfkG35UhvssuM4hA9BoZ6hljOjPrWVi6UCS_7HWCDXBBeWMGJtxZys6Ufioh/s72-c/JJJ.jpg
Khmer5 komsan
https://khmer5komsan.blogspot.com/2017/07/idol-justin-bieber.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/07/idol-justin-bieber.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy