បរទេស៖ វីដេអូប្រាប់ពីការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ឬពត៌មានផ្សេងៗភាគច្រើនមិនត្រូវបានយកចិត្តទុកដាក់មើលពីសំណាក់សាធារណៈជនឡើយ។ ដើម្បីទាក់ទ...
បរទេស៖ វីដេអូប្រាប់ពីការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ឬពត៌មានផ្សេងៗភាគច្រើនមិនត្រូវបានយកចិត្តទុកដាក់មើលពីសំណាក់សាធារណៈជនឡើយ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន ក្រុមហ៊ុនអាកាសចរអង់គ្លេសបានបង្កើតវីដេអូណែនាំមួយដែលមានការចូលរួមពីតារាកំប្លែងដ៏ល្បីល្បាញគឺRowan Atkinson (Mr. Bean) និងមេចុងភៅដ៏ល្បីល្បាញគឺGorden Ramsay។ វាត្រូវបានធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ហើយបង្កប់ដោយភាពកំប្លែងផងក្នុងការប្រាប់ពីរបៀបរក្សាសុវត្ថិភាពផ្ទាល់ខ្លួនអោយបានល្អនៅលើយន្តហោះ។
ជាក់ស្តែងក្រុមហ៊ុនអាកាសចរអង់គ្លេសបានសហការជាមួយតារាកំប្លែងដ៏ល្បីគឺMr.Bean និងមនុស្សមានកេរ្តិ៍ឈ្មោះមួយចំនួនទៀតដូចជា៖ Chiwetel Ejiotor, chef Gordon Ramsay, Sir Ian Mckellen, Thandie Nowton, និង Gillian Anderson។ ពួកគេបានចូលរួមសម្តែងជាផ្នែកមួយនៃវីដេអូខ្លីនេះ វាជាហេតុធ្វើអោយវីដេអូនេះបានសុះសាយជុំវិញពិភពលោកក្នុងរយៈពេលត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ អ្នកទាំងនេះបានចូលរួមបង្កើតវីដេអូណែនាំបែបកំប្លែងនេះរួមគ្នា ហើយចុងក្រោយគេឃើញតារាកំប្លែងមិនចេះរីងស្ងួតគឺMr. Bean ក៏ចូលរួមធ្វើអោយវីដេអូនេះកាន់តែរស់រវើកថែមមួយកម្រិតទៀត៕ អត្ថបទ៖ Khmer5 News
វីដេអូ៖
COMMENTS