បរទេស៖ និទាឃរដូវឆ្នាំ២០១៧នេះគេបានរកឃើញសាកសពក្រៀមស្វិតដែលមានម្រាមដៃបីម្រាមជើងបីក្នុងតំបន់Nazcaប្រទេសPeruដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមរួមទ...
បរទេស៖ និទាឃរដូវឆ្នាំ២០១៧នេះគេបានរកឃើញសាកសពក្រៀមស្វិតដែលមានម្រាមដៃបីម្រាមជើងបីក្នុងតំបន់Nazcaប្រទេសPeruដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមរួមទាំងក្រុមអ្នកផលិតវីដេអូរបស់វេបសាយGaiaផងដែរ។
តាមរយៈវីដេអូរបស់វេបសាយGaia.comអោយដឹងថាសពនេះត្រូវបានរកឃើញនៅរដូវផ្ការីក។ វាមានរូបរាងស្រដៀងមនុស្ស មានម្រាមដៃបីម្រាមជើងបី និងមានលលាក្បាលវែងបន្តិច។ សាកសពស្វិតក្រៀមនេះមិនមែនជាសាសពមនុស្សទេ ប៉ុន្តែវាមានសភាពដូចសពអប់ដែលរកឃើញនៅជិតUWHNL(Unesco World Heritage Nazca Line)ដែរ។ វាមានកំពស់១៦៨សង់ទីម៉ែត្រស្រដៀងនិងមនុស្ស ហើយមានលលាក្បាលវែងស្តួច មានច្រមុះតូចនិងរន្ធត្រចៀកតូចពីរ។ វាពោរពេញទៅដោយម្សៅសៗគ្របដណ្តប់ពាសពេញដែលធ្វើអោយសព្វទាំងមូលក្រៀមស្ងួតនិងរក្សាបានយូរ។
វេបសាយ Gaia.comបានអោយដឹងថា៖ " ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការពិសោធន៍និងសិក្សាពីភេទរបស់សពនេះ រួមទាំងដំណើរការដែលវាក្លាយជាបែបនេះ។ គេអាចឃើញពីគ្រោងឆ្អឹងសពបានយ៉ាងលម្អិតតាមរយៈការឆ្លុះកាំរស្មី។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
តែទោះជាបែបនេះក្តី វាត្រូវបានរិះគន់យ៉ាងខ្លាំងថាជារឿងបោកបញ្ឆោតដោយក្រុមអ្នកស្រាវជ្រាវ។ "
គួរកត់សម្គាល់ដែរថាNazcaជាតំបន់ដែលមានជ្រលងភ្នំជាច្រើននៅភាគខាងត្បូងនៃប្រទេសPeru។ មានទីក្រុងជាច្រើននៅក្នុងខេត្តNazca ហើយឈ្មោះទីក្រុងទាំងនោះត្រូវបានគេអោយឈ្មោះតាំងពីចន្លោះ ព.ស១០០ ដល់ គ.ស ៨០០ដែលជាសម័យវប្បធម៌រុងរឿងបំផុត។
COMMENTS