ប្រទេសថៃ៖ ពស់ថ្លាន់មួយក្បាលបានលេចឡើយក្នុងបង្គន់ក្នុងផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះPanarat Chaiboonស្ថិតក្នុងសង្កាត់Taling Chan ក្រុងបាងកក ប្រទ...
ប្រទេសថៃ៖ ពស់ថ្លាន់មួយក្បាលបានលេចឡើយក្នុងបង្គន់ក្នុងផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះPanarat Chaiboonស្ថិតក្នុងសង្កាត់Taling Chan ក្រុងបាងកក ប្រទេសថៃ។ នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះផ្ទះដ៏ស្រស់ស្អាតនិងស៊ីវិល័យដែលនាងបានទិញក្នុងតម្លៃ៦.៥លានបាត វាបែរជាមានសត្វពស់ថ្លាន់ទៅវិញ។
នៅយប់ថ្ងៃអាទិត្យពស់ថ្លាន់មួយក្បាលបានលេចឡើងក្នុងបង្គន់នៃផ្ទះរបស់នាង។ វាធ្វើអោយកូនស្រីអាយុ១៥ឆ្នាំម្នាក់របស់នាងមានការភ័យខ្លាចជាខ្លាំង ខណៈដែលចូលទៅលាងដៃ។ នេះជាលើកទីពីរហើយដែលក្រុមគ្រួសារនាងជួបប្រទះពស់ថ្លានប្រាកដឡើងក្នុងផ្ទះបែបនេះ។ កាលពីថ្ងៃទី០៣ខែកក្កដា កូនប្រុសអាយុ២០មា្នក់របស់នាងត្រូវពស់ថ្លាន់ប្រវែង២.៥ម៉ែត្រខាំ ខណៈពេលកំពុងអង្គុយក្នុងបង្គន់ដដែលនេះ។ ក្រោយហេតុការណ៍នេះគេត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។
រឿងនេះបានធ្វើអោយអ្នកជិតខាងមានការភ័យខ្លាចជាខ្លាំង បើទោះជាពួកគេរស់នៅក្នុងផ្ទះដែលមានតម្លៃថ្លៃក៏ដោយ។ Panaratនិយាយថា៖ " កូនស្រីរបស់ខ្ញុំមិនហ៊ានរស់នៅក្នុងផ្ទះនេះទៀតទេ នាងបានទៅរស់នៅក្នុងផ្ទះសាច់ញាតិជាបណ្តោះអាសន្នសិន។ ខ្ញុំមិននឹកស្មានសោះ! ខំទិញផ្ទះដែលមានតម្លៃថ្លៃហើយបែរជាអសន្តិសុខជាមួយសត្វពស់ថ្លាន់ទៅវិញ។ "
Panaratបានស្នើរអោយអ្នកគ្រប់គ្រងផ្ទះដែលដាក់លក់ក្នុងតំបន់ធ្វើការទប់ស្កាត់បញ្ហានេះអោយបានឆាប់បំផុតដើម្បីសុវត្ថិភាព និងជៀសវាងការខ្លាចរអារបស់អតិថិជន៕ អត្ថបទ៖ Khmer5 News
COMMENTS