បរទេស៖ តើអ្នកធ្លាប់សុបិនថាបានរៀបការជាមួយមិត្តល្អរបស់អ្នកដែរឬទេ? ស្នេហាក្នុងវ័យកុមារតែងស្ថិតនៅក្នុងចិត្តមនុស្សគ្រប់រូបជានិច្ច។ ជាក់ស្តែងសេ...
បរទេស៖ តើអ្នកធ្លាប់សុបិនថាបានរៀបការជាមួយមិត្តល្អរបស់អ្នកដែរឬទេ? ស្នេហាក្នុងវ័យកុមារតែងស្ថិតនៅក្នុងចិត្តមនុស្សគ្រប់រូបជានិច្ច។ ជាក់ស្តែងសេចក្តីស្នេហារបស់កុមារមួយគូនេះពិតជាជ្រាលជ្រៅណាស់ វាបានដក់ជាប់ជានិច្ចក្នុងបេះដូងមនុស្សគ្រប់គ្នាដែលបានដឹងលឺរឿងនេះ។
Eileidh Paterson កើតមានជម្ងឺមហារីកជាលិកាសរសៃប្រសាទតាំងពីនាងមានអាយុ២ឆ្នាំ។ បីឆ្នាំក្រោយមកគ្រូពេទ្យប្រាប់ថា៖ " នាងគ្មានពេលយូរទៀតទេ នាងនិងត្រូវស្លាប់ដោយជម្ងឺនេះ "។ ពេលនោះហើយដែលEileidhនិយាយពីបំណងប្រាថ្នាចុងក្រោយនៃជីវិត។ នាងចង់រៀបការជាមួយមិត្តភ័ក្រដែលនាងស្រលាញ់ជាទីបំផុតគឺHarrison Grierអាយុ៦ឆ្នាំ។ Eileidhនិយាយថា៖ " Grierជាមិត្តល្អរបស់នាងជារៀងរហូត "។ ដោយហេតុនេះទើបក្រុមគ្រួសារកុមារទាំងពីរសម្រេចបំពេញតាមបំណងរបស់ពួកគេ។
ក្រុមគ្រួសារទាំងពីរបានប្រារព្ធពិធីនេះឡើងក្នុងសាលសន្និសិទក្នុងទីក្រុងAberdeen ប្រទេសScotland។ កុមារទាំងពីរត្រូវគេតុបតែងក្នុងសំលៀកបំពាក់ជារាជបុត្រតូចនិងព្រះនាងតូចដ៏ស្រស់ស្អាត។ Billyអាយុ៣១ឆ្នាំជាឪពុករបស់Harrisonនិយាយថា៖ " Harrisonមិនដែលរៀបការឡើយ ហើយនេះគឺពិតជារឿងថ្មីបំផុតនិងជាលើកដំបូងក្នុងជីវិតរបស់គេ។ វាជាពិធីដ៏អស្ចារ្យណាស់ ខ្ញុំសង្កេតឃើញគេសប្បាយរីករាយណាស់។ Harrisonរំភើបណាស់ពេលឃើញEileidh ពួកគេមិនចង់បែកគ្នាឡើយ។ Harrisonដឹងច្បាស់ចំពោះអ្វីដែលនិងកើតមានដល់Eileidhក្នុងពេលឆាប់ៗខាងមុខ។ គេដឹងថាមង្គលការនេះគឺពិតជាសំខាន់ណាស់សម្រាប់ជីវិតចុងក្រោយរបស់Eileidh។ នេះជាអ្វីដែលHarrisonចង់ធ្វើសម្រាប់Eileidhជាចុងក្រោយដែរ។ ប៉ុន្តែសម្រាប់Eileidhវិញកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោមណាស់។ មុនថ្ងៃរៀបការEileidhត្រូវចាក់បញ្ចូលឈាមបន្ថែម និងទទួលការព្យាបាលដើម្បីអោយប្រាកដថានាងអាចទ្រាំឈរធ្វើជាកូនក្រមុំបាន។ Eileidhសប្បាយចិត្តនិងពិធីនេះ តែនាងប្រហែលជាពិបាកក្នុងខ្លួនណាស់ហើយមើលទៅ!។ "
ទស្សនីយភាពក្នុងពិធីបានធ្វើអោយនាងងើបមុខឡើងហើយសប្បាយរីករាយជាមួយក្មេងៗដ៏ទៃទៀតក្នុងពិធី។ នេះជាការចងចាំដ៏អស្ចារ្យនិងជាលើកចុងក្រោយបំផុតសម្រាប់Eileidh។
Eileidhបានស្លាប់កាលពីដើមខែបន្ទាប់ពីបានតស៊ូយ៉ាងស្វិតស្វាញអស់រយៈពេលបីឆ្នាំជាមួយនិងជម្ងឺមហារីកជាលិកាសរសៃប្រសាទ។ ឪពុកម្តាយEileidhបានរៀបចំពិធីបុណ្យសពអោយនាងដូចជាព្រះនាងតូចអញ្ចឹង! គឺតុបតែងសាកសពជារបៀបក្សត្រដាក់ក្នុងម្ឈូសពណ៌ផ្កាឈូកនិងដង្ហែដោយរទេះសេះ៕ អត្ថបទ៖ Khmer5 News
COMMENTS