បរទេស៖ តើអ្នកធ្លាប់ប្រកួតគ្នា ឬភ្នាល់គ្នា ជាមួយមិត្តភក្តិលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើអ្វីម៉្យាងចម្លែកៗ ខុសប្លែកពីធម្មតាដែរឬទេ? ពិតណាស់រ...
បរទេស៖ តើអ្នកធ្លាប់ប្រកួតគ្នា ឬភ្នាល់គ្នា ជាមួយមិត្តភក្តិលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើអ្វីម៉្យាងចម្លែកៗ ខុសប្លែកពីធម្មតាដែរឬទេ? ពិតណាស់រឿងចម្លែកៗនៅលើប្រព័ន្ធអនឡាន ឬអ៊ិនធឺណែត មានច្រើនរាប់មិនអស់ ហើយអ្នកប្រហែលជាធ្លាប់បានសាកល្បងម្តង ឬក៏២ដងរួចមកហើយ។
កាលពីប៉ុន្មានខែកន្លងទៅ មានការប្រកួត «បង្ហាញក្បាលពោះ» នៅលើប្រព័ន្ធអ៊ិនធឺណែត ដែលមាននារីជាច្រើននាក់ចូលរួមសាកល្បងលេង ដោយចាប់ច្របាច់ក្បាលពោះខ្លួនឯងពីក្រោយ ដើម្បីបង្ហាញ និងក្រួតរូបរាងក្បាលពោះរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនអាចចាប់ច្របាច់ក្បាលពោះខ្លួនឯងពីក្រោយបាន ព្រមទាំងអាចបញ្ជាក់ថា ដងខ្លួនគេមានរាងតូចច្រលឹង។
ល្បែងប្រកួតដ៏ចម្លែកនេះ ត្រូវបានគេជឿរថាមានប្រភពដើមមកពីបណ្តាញសង្គមចិន ដែលការប្រកួតនេះ តម្រូវឲ្យអ្នកចូលរួម ច្របាច់សុដន់ខ្លួនឯង ឲ្យចេញជារូបរាងបេះដូង ដោយដៃខ្លួនឯង។ មានរូបភាពពីអ្នកនាំគ្នាប្រកួតបែបនេះ ជាច្រើនពាន់សន្លឹក ដែលស្រ្តីម្នាក់ៗថតរូប បង្ហាញសុដន់ខ្លួន ក្នុងរូបរាងបេះដូង ហើយបង្ហោះរូបភាពទាំងនោះលើគណនីហ្វេសប៊ុក ដោយខ្លួនឯងទៀតផង។
បើយោងតាមសារព័ត៌មានចិន បានឲ្យដឹងថា ការប្រកួតលើបណ្តាញសង្គមនេះ បានតែប៉ុន្មានថ្ងៃ ស្រាប់តែផ្អើលឡើងកក្រើកបណ្តាញសង្គមចិនឈ្មោះថា Weibo ព្រមទាំងមាននារីៗរាប់ពាន់នាក់ ជ្រួលច្រាល់ចង់ចូលរួមលេងល្បែងដ៏ចម្លែកនេះ។ តាមរយៈរូបភាពគេឃើញ នារីៗទាំងនោះទំនងជាប្រើដៃខ្លួនឯង ច្របាច់សុដន់ខ្លួនឲ្យចេញជារាងបេះដូចភ្លាមៗ។
គិតមកដល់ពេលនេះ ការប្រកួតល្បែងដ៏ចម្លែកនេះ មាននារីៗចូលរួមរហូតដល់ ១.៦០០.០០០ នាក់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីល្បែងនេះបានបង្កើត៕ អត្ថបទ៖ Khmer5 News
តើអ្នកចង់សាកល្បងដែរឬទេ??
COMMENTS