បរទេស៖ សម្តីរបស់នាងបានធ្វើអោយយើងទាំងអស់គ្នាខ្លោចផ្សាជាខ្លាំង!! ក្មេងស្រីនេះមានជម្ងឺឆ្អឹងដ៏កំរមួយហើយនាងនិងត្រូវព្យាបាលក្នុងពេលខាងមុខ។ ប៉ុន...
បរទេស៖ សម្តីរបស់នាងបានធ្វើអោយយើងទាំងអស់គ្នាខ្លោចផ្សាជាខ្លាំង!! ក្មេងស្រីនេះមានជម្ងឺឆ្អឹងដ៏កំរមួយហើយនាងនិងត្រូវព្យាបាលក្នុងពេលខាងមុខ។ ប៉ុន្តែនាងសុំបោះបង់មិនធ្វើការព្យាបាលឡើយ! គឺព្រោះតែចង់អោយព្យាបាលប្អូនស្រីរបស់នាងដែលមានជម្ងឺដូចគ្នានេះមុន។ មិនតែប៉ុណ្ណោះនាងបានយកលុយដែលសន្សំទាំងប៉ុន្មានក្នុងកូនជ្រូកទៅអោយប៉ារបស់នាងដើម្បីទុកបម្រុងថ្លៃព្យាបាលរបស់ប្អូន។ រឿងរ៉ាវខ្លោចផ្សានេះកើតឡើងក្នុងខេត្តHenan ប្រទេសចិន។
យោងតាមសាពត៌មាន China Pressបានអោយដឹងថា៖
"ក្មេងស្រីអាយុ៧ឆ្នាំម្នាក់នេះឈ្មោះWang Yueមានជម្ងឺពុកឆ្អឹងពីកំណើត។ ហើយវាប្រឈមមុខនិងការគម្រាមគំហែងដល់អាយុជីវិតព្រោះឆ្អឹងសព្វសារពាង្គកាយរបស់នាងមានសភាពផុយស្រួយ។"
ជម្ងឺនេះបណ្តាលអោយកោសិកាផលិតឆ្អឹងថយចុះ ហើយបាត់បង់សមត្ថភាពខួរក្បាលបន្តិចម្តងៗ។ វាធ្វើអោយខ្វាក់ ថ្លង់ ពិការ និងងាយបាក់ឆ្អឹងគ្រប់ពេល។ ស្ថានភាពជម្ងឺរបស់Yueកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ នាងអាចស្លាប់គ្រប់ពេលគ្រប់វិនាទី។ ចំណែកភ្នែករបស់Yueកាន់តែមើលមិនច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាបែបនេះក្តីនាងមិនចង់ទទួលការព្យាបាលទេ ដោយគ្រាន់តែផឹកថ្នាំចិនស៊ែប្រាំពីរចានរាល់ថ្ងៃប៉ុន្នោះ។ បានជានាងសុខចិត្តធ្វើបែបនេះព្រោះតែស្រលាញ់ប្អូនស្រី!! នាងចង់ទុកថ្លៃព្យាបាលនេះសម្រាប់ប្អូនស្រីដែលមានជម្ងឺបែបនេះដែរ។
ដំណឹងល្អក្នុងពេលថ្មីៗនេះគឺថាឪពុកម្តាយរបស់Yueរកបានអ្នកបរិច្ចាគខួរឆ្អឹងដែលដូចគ្នានិងខួរឆ្អឹងរបស់កូនស្រីខ្លួនបានហើយ។ ពួកគេមានគម្រោងព្យាបាលកូនស្រីទាំងពីររបស់ខ្លួនក្នុងការបណ្តុះខួរឆ្អឹងថ្មី។ ប៉ុន្តែទុក្ខធំដែលពួកគេកំពុងជួបប្រទះនោះគឺតម្លៃព្យាបាលសម្រាប់កូនម្នាក់គឺ៥០០០០០Yuan(320000 RM) ហើយឪពុករបស់Yueអស់លុយនៅក្នុងគណនីធនាគាតាំងពីការព្យាបាលលើកដំបូងមកម្ល៉េះ។ ឪពុករបស់Yueបានខ្ចីលុយពីមិត្តភ័ក្រ្តនិងគ្រួសារបានមិនដល់២០០០០០ Yuan (១២៧៥០០RM) ផង។ ពួកគេមានលទ្ធភាពព្យាបាលបានតែកូនម្នាក់ប៉ុន្នោះ។ Yueបាននិយាយទៅកាន់ឪពុកថា៖ " ចាប់តាំងពីយើងមិនអាចខ្ចីលុយក្នុងចំនួនដ៏ច្រើនបែបនេះបាន ខ្ញុំសម្រេចថានិងបោះបង់ការព្យាបាលហើយ។ នេះជាលុយដែលខ្ញុំសន្សំបាននៅក្នុងកូនជ្រូក!! សូមប៉ាយកវាទៅរួមបញ្ចូលនិងលុយដែលប៉ាខ្ចីគេបានដើម្បីយកទៅសង្គ្រោះជីវិតប្អូនស្រី។ ខ្ញុំធំហើយ! បើខ្ញុំមិនបានព្យាបាលក៏មិនអីដែរ! នេះជាលុយដែលខ្ញុំខំសន្សំអស់រយៈពេលយ៉ាងយូរមកហើយ សូមប៉ាទទួលយកចុះ, (Yueនិយាយបណ្តើរយកលុយប្រគល់ជូនឪពុកបណើ្តរ) "។ ឪពុករបស់Yueលាដៃទទួលយកលុយពីកូនស្រីទាំងទ្រូងអួលណែនខ្លោចផ្សាពេកក្រៃ ហើយទឹកភ្នែករបស់គាត់ក៏ស្រក់ហូរមក។
ពត៌មានដ៏សែនកំសត់ខ្លោចផ្សានេះបានធ្វើអោយប្រជាជនទូទាំងប្រទេសចិនមានសេចក្តីរន្ធត់តក់ស្លុតអាណិតពួកគេជាខ្លាំង។ មូលនិធិជំនួយសប្បុរសធម៌រៃអង្គាសប្រាក់សម្រាប់ជួយបងប្អូនស្រីកំសត់ទាំងពីរនាក់នេះត្រូវបានបង្កើតឡើង ហើយនេះជាកន្លែង(Link) ដែលអ្នកអាចចូលរួមបរិច្ចាគដល់ពួកគេបាន។ យើងសង្ឃឹមថាពួកគេនិងធំធាត់ឡើងទាំងពីរនាក់! យើងសង្ឃឹមថាមូលនិធិនេះនិងរៃអង្គាសប្រាក់បានគ្រប់ចំនួនសម្រាប់ថ្លៃព្យាបាលនិងបានទាន់ពេលវេលាក្នុងការព្យាបាលពួកគេទាំងពីរ។ សូមទេវតាជួយតាមថែរក្សាពួកគេ៕ អត្ថបទ៖ Khmer5 News
COMMENTS