បរទេស៖ មានមនុស្សជាច្រើនមិនជឿថាមានខ្មោចព្រោះគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់ដូចជារូបភាព ឬវីដេអូ។ ប៉ុន្តែវីដេអូមួយនេះនិងធ្វើអោយអ្នកមិនជឿទាំងន...
បរទេស៖ មានមនុស្សជាច្រើនមិនជឿថាមានខ្មោចព្រោះគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់ដូចជារូបភាព ឬវីដេអូ។ ប៉ុន្តែវីដេអូមួយនេះនិងធ្វើអោយអ្នកមិនជឿទាំងនោះបានភ្លឺភ្នែកជាងមុនមិនខានឡើយ។ នេះជាជើងជណ្តើរយន្តហោះបិទជិតដែលអាចរំកិលបានសម្រាប់ទទួលអ្នកដំណើរចុះពីយន្តហោះ។ វាមិនបានតភ្ជាប់ពីផ្នែកណាមួយទៅផ្នែកណាមួយសោះឡើយ ប៉ុន្តែបែរជាមានមនុស្សធ្វើដំណើរឆ្លងកាត់បានទៅវិញ!? វាពិតជាចម្លែកពេកណាស់!!
ទោះបីជាជណ្តើរនោះមិនបានតភ្ជាប់ជាមួយយន្តហោះ ប៉ុន្តែមានមនុស្សជាច្រើនដើរចេញពីផ្នែកដែលដាច់នៃជណ្តើរនោះបាន។ វីដេអូអាថ៌កំបាំងនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយម្ចាស់គណនីឈ្មោះRichard Ker ក្នុងនោះគាត់បានសរសេរថា៖
"ថតបានវីដេអូដ៏អាថកំបាំងមួយនៅព្រលានយន្តហោះអន្តរជាតិក្នុងខេត្តPhuketប្រទេសថៃកាលពីពីរបីថ្ងៃមុន។ មើលចុះ! ខ្ញុំគិតថាវាជាការពិត!! ។ "
កាន់តែចម្លែកនិងរន្ធត់ទៀតនោះគឺថាមនុស្សនៅក្នុងវីដេអូនេះដើរលឿនជាងមនុស្សធម្មតា ហើយមានម្នាក់ហាក់ដូចជាឈប់បង្អង់បន្តិចនិងក្រឡេកមើលមកអ្នកថតទៀតផង។ ចំណែកអ្នកផ្សេងទៀតដើរទៅកាន់ផ្នែកចំហរដែលគ្មានផ្លូវទៅមុខនិងមិនអាចចុះបានក្នុងសភាពប្រញាប់ប្រញាល់គ្រប់ៗគ្នា។
អ្នកដែលបានមើលវីដេអូនេះមិនដឹងថាមនុស្សទាំងអស់នៅក្នុងវីដេអូនេះចេញពីណា ហើយដើរទៅណាអោយប្រាកដទ។ ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតមួយចំនួនជឿថាវីដេអូនេះជាការប្រឌិត ប៉ុន្តែវាត្រូវបានចែកចាយរហូតដល់៤៥០០០ដងឯណោះ៕ អត្ថបទ៖ Khmer5 News
វីដេអូ៖
COMMENTS