បរទេស៖ វាជារឿងធម្មតា ដែលគូស្វាមីភរិយាតែងប្រព្រឹត្តសកម្មភាពផ្លូវភេទជាមួយគ្នាពីមួយពេលទៅមួយពេលដើម្បីរក្សាចំណងស្នេហ៍ពួកគេអោយកាន់តែស្អិតរមួត។ ...
បរទេស៖ វាជារឿងធម្មតា ដែលគូស្វាមីភរិយាតែងប្រព្រឹត្តសកម្មភាពផ្លូវភេទជាមួយគ្នាពីមួយពេលទៅមួយពេលដើម្បីរក្សាចំណងស្នេហ៍ពួកគេអោយកាន់តែស្អិតរមួត។ ប៉ុន្តែពេលវេលានិងទីកន្លែងសាងរសជាតិស្នេហ៍ជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្នក្រែងកូនៗនៅក្បែរនោះ។
ប្រសិនបើឪពុកម្តាយដាក់ទោសកូនៗពេលពួកគេឃើញសកម្មភាពផ្លូវភេទរបស់ខ្លួន វាហាក់ដូចជាមានន័យថាការរួមភេទគឺជារឿងអាក្រក់ណាស់អញ្ចឹង។ កូនៗដែលបានឃើញសកម្មភាពរួមភេទរបស់ឪពុកម្តាយអាចជះឥទ្ធិពលដល់ផ្លូវចិត្តរបស់ពួកគេ ពិសេសពេលពួកគេបានឃើញជាញឹកញាប់។ ហេតុនេះឪពុកម្តាយគ្រប់រូបគួរប្រព្រឹត្តសកម្មភាពនេះកុំអោយកូនៗឃើញឡើយ។
Emma Lou Harris បានប្រព្រឹត្តល្បែងស្នេហ៍ជាមួយប្តីរបស់នាងគឺJoeយ៉ាងស្រើបស្រាលបំផុតនៅយប់មួយបន្ទាប់ពីញ៉ាំស្រាបៀរអស់ពីរបីកែវរួច។ Emmaនិយាយថា៖ " នៅយប់នោះខ្ញុំញ៉ាំស្រាបៀរអស់ពីកែវ ហើយJoeក៏លាងចានរួចរាល់។ ខ្ញុំដឹងថាយើងនិងធ្វើរឿងដ៏ស្រើបស្រាលបន្ទាប់ពីដោះសំលៀកបំពាក់រួច "។ ប៉ុន្តែកំពុងតែប្រព្រឹត្តរឿងក្តៅសាច់ស្រាប់តែកូនស្រីអាយុបួនឆ្នាំស្ទុះចូលក្នុងបន្ទប់ ហើយស្រែកហៅ " ម៉ាក់ៗ " ។
Emmaបានសរសេរក្នុងហ្វេសប៊ុករបស់នាងថា៖ " អាហារពេលល្ងាចដ៏ក្តៅគគុករបស់ខ្ញុំបានក្លាយជារឿងឆក់កណ្តៀតមួយ។ ខ្ញុំក្រឡេកឃើញកូនស្រីតូចរបស់ខ្ញុំកំពុងដើរចូលមកយកដៃញីភ្នែកបណ្តើរយំបណ្តើរ "។ ពួកគេប្រញាប់បិទបាំងរាងកាយភ្លាម ប៉ុន្តែនៅបារម្ភក្រែងកូនស្រីតូចបានឃើញអ្វីអម្បាញ់មិញ។ សំណាងល្អ! កូនស្រីពួកគេនៅតែយកដៃញីភ្នែកជាសញ្ញាបញ្ជាក់ថាគេនៅមិនទាន់ស្រលះមុខពីភាពងងុយនៅឡើយទេ។ Emmaបន្តថា៖ " កូនស្រីរបស់ខ្ញុំចូលមកក្នុងបន្ទប់ហើយប្រាប់ខ្ញុំថាគេបាត់ក្បាលដោះជញ្ជក់រកមិនឃើញ។ គេសុំអោយខ្ញុំចូលទៅជួយរកក្បាលដោះនោះក្នុងបន្ទប់របស់គេ "។
Emmaបង្ខំចិត្តដើរទៅបន្ទប់កូនស្រីដោយគ្មានហ៊ាននិយាយអ្វីមួយម៉ាត់ ហើយព្យាយាមរកក្បាលដោះសម្រាប់ជញ្ជក់អោយនាង។ ពេលរកឃើញហើយនាងក៏ត្រលប់មកគេងជាមួយJoeវិញ។ ពួកគេគេងមិនលក់ពេញមួយយប់! ទាំងពីរនាក់ប្តីប្រពន្ធបញ្ឍរភ្នែកសំឡឹងមើលពិដានផ្ទះដោយគ្មានពាក្យអ្វីនិយាយឡើយ។
នេះជាបទពិសោធថ្មីប្លែកមួយដែលប្តីប្រពន្ធគ្រប់រូបត្រូវប្រុងប្រយ័ត្ន! គួរតែចាក់សោរទ្វារបន្ទប់អោយបានត្រឹមត្រូវមុននិងលេងបៃឡុកបៃឡជាមួយគ្នា៕ អត្ថបទ៖ Khmer5 News
COMMENTS