បរទេស៖ នៅម៉ោងប្រហែលប្រាំជិតភ្លឺកាលពីព្រឹកថ្ងៃអាទិត្យ, បុរសម្នាក់ដេកនៅទីសាធារណៈក្នុងតំបន់Guangxiនៃទីក្រុងLiuzhouប្រទេសចិន។ គាត់បានភ្ញាក់...
បរទេស៖ នៅម៉ោងប្រហែលប្រាំជិតភ្លឺកាលពីព្រឹកថ្ងៃអាទិត្យ, បុរសម្នាក់ដេកនៅទីសាធារណៈក្នុងតំបន់Guangxiនៃទីក្រុងLiuzhouប្រទេសចិន។ គាត់បានភ្ញាក់ដឹងខ្លួនទាំងមិនទាន់ស្វាងស្រាហើយបាត់កាបូបលុយនិងទូរស័ព្ទដៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា៖ បុរសម្នាក់នោះប្រាប់ថាខ្លួនឈ្មោះA'Jun, គាត់បានរាយការណ៍ទៅប៉ូលីសអំពីហេតុការណ៍នេះ ហើយក្រុមប៉ូលីសក៏ចាប់ផ្តើមបើកការស៊ើបអង្កេតដោយស្រាវជា្រវតាមរយៈកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរនោះ។
តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាពក្បែនោះប៉ូលីសអង្កេតឃើញA'Junស្រវឹងខ្លាំងដើរទ្រេតទ្រោតហើយដេកលើកៅអីវែងមួយនៅម៉ោងពីររំលងអាធ្រាត។ ពីរបីម៉ោងក្រោយមានមនុស្សដើរកាត់នោះដែរ ប៉ុន្តែនៅម៉ោងប្រហែលបួនកន្លះជនសង្ស័យក៏ដើរមកឃើញA'Jun។ ដោយមិនឃើញមានមនុស្សនៅក្បែរនោះសោះទើបជនសង្ស័យចាប់ផ្តើមស្ទាបអង្អែលនិងជញ្ជក់លិង្គរបស់A'Junហើយលួចយកកាបូបលុយនិងទូរស័ព្ទគាត់តែម្តង។
នៅក្នុងវីដេអូដែលសាយភាយក្នុងWechat គេឃើញជនសង្ស័យលុតជង្គង់ហើយយកដៃអង្អែលលេងនិងជញ្ជក់លិង្គA'Junខណៈដែលគាត់ដេកអត់ដឹងអីទាល់តែសោះ។ នៅពេលទូរស័ព្ទដៃរបស់A'Junជ្រុះចេញពីហោប៉ៅ ទើបជនសង្ស័យរើសយកទុក។ ប្រាំនាទីក្រោយពីធ្វើសកម្មភាពបំពានផ្លូវភេទរួច ជនសង្ស័យក៏លូកយកកាបូបលុយនៅក្នុងហោប៉ៅA'Junហើយដើរចេញទៅ។
នៅក្នុងកាបូបនោះមានលុយ៦០0Yuan ជនសង្ស័យបានយកលុយនោះហើយបោះកាបូបលុយចោល។ ប៉ុន្តែគេនៅរក្សាអត្តសញ្ញាណប័ណ្ណរបស់A'Junទុកមើល!!។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការឃុំឃាំងនិងរងចាំការកាត់ទោស៕ អត្ថបទ៖ Khmer5 News
COMMENTS