បរទេស៖ រឿងរ៉ាវនៃបុរសជនជាតិជប៉ុនម្នាក់ពាក់អាវយឺតដដែលអស់រយៈពេលជាង២០ឆ្នាំនេះបានធ្វើអោយក្រុមនិយមប្រើបណ្តាញសង្គមរំភើបក្តុកក្តួលនិងស្រក់ទឹកភ្នែក...
បរទេស៖ រឿងរ៉ាវនៃបុរសជនជាតិជប៉ុនម្នាក់ពាក់អាវយឺតដដែលអស់រយៈពេលជាង២០ឆ្នាំនេះបានធ្វើអោយក្រុមនិយមប្រើបណ្តាញសង្គមរំភើបក្តុកក្តួលនិងស្រក់ទឹកភ្នែកគ្រប់គ្នា។
Ria បានឱ្យដឹងថានាងបានរកឃើញហេតុផលនៅពីក្រោយរឿងនេះខណៈប្រទះឃើញទ្រព្យសម្បត្តិនិងរបស់របរខ្លះរបស់ឪពុកខ្លួនកាលពីខែមុន។ Riaបានឃើញរូបថតដំណើរកំសាន្តក្រេបទឹកឃ្មុំនៃឪពុកម្តាយខ្លួនកាលពីម្ភៃឆ្នាំមុន! ក្នុងនោះឪពុកនាងពាក់អាវយឺតពណ៌ដដែលនេះរួមជាមួយនិងម្តាយរបស់នាង។
ម្តាយរបស់ Riaបានស្លាប់កាលពី១៨ឆ្នាំមុនដោយជម្ងឺមហារីក។ ចំណែកអាវយឺតនេះគឺជាការចងចាំដ៏ពិសេសចំពោះថ្ងៃកំសាន្តក្រេបទឹកឃ្មុំនៃពួកគាត់ទាំងពីរ។ Riaនិយាយទៅកាន់សាធារណៈជនក្នុងការសម្ភាសន៍ថា៖ " ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាគាត់ពាក់អាវយឺតពណ៌ដដែលនេះរហូត? ហេតុអ្វីក៏គាត់មិនទិញថ្មីទៅ? ខ្ញុំមិនដែលគិតថាអាវយឺតនេះមានបង្កប់នូវអត្ថន័យនៃការចងចាំដ៏ពិសេសបែបនេះទេ។ "
Riaធ្លាប់សួរប៉ារបស់នាងពេលឃើញគាត់ដេរអាវយឺតនេះពេលវារហែក តែគាត់មិនចេញស្តីទេ។ នាងបន្តថា៖ " ពេលដែលអាវយឺតនេះរហែកធ្លុះ គាត់ដេរប៉ះវាយ៉ាងប្រុងប្រយ័ត្នបំផុត។ គាត់តែងពាក់អាវយឺតនេះក្នុងឱកាសពិសេសៗដូចជា ដំណើរកំសាន្តជាលក្ខណៈគ្រួសារ និងពិធីផ្សេងៗ។ "
បន្ទាប់ពីបានជ្រាបច្បាស់ពីហេតុផលនៅពីក្រោយរឿងនេះហើយ Riaសារភាពថាអារម្មណ៍នាងជាមួយនិងអាវយឺតនេះគឺពិតជាជ្រាលជ្រៅណាស់។ នាងបានយល់មេរៀននៃអាវយឺតនេះជាលើកដំបូង គឺជាការចងចាំនិងស្រលាញ់ដែលមិនអាចវាស់ស្ទង់បាន។ នាងនិយាយថា៖ " ខ្ញុំតែងគិតថាគាត់ជាមនុស្សយ៉ាប់ណាស់ដែលពាក់តែអាវយឺតដដែលៗនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ប៉ុន្តែឥឡូវខ្ញុំគិតថាខ្ញុំនិងថែរក្សាអាវយឺតនេះអោយបានល្អព្រោះវាជាការចងចាំដ៏ពិសេសនៃប៉ារបស់ខ្ញុំ។ ខ្ញុំនិងថែរក្សារបស់របរផ្សេងៗនៃប៉ាម៉ាក់របស់ខ្ញុំទុកជាការចងចាំ ហើយខ្ញុំនិងមិនបោះវាចោលឡើយ។ " អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
ប្រភព៖ Viral4Real
COMMENTS