បរទេស៖ ដោយទទួលរងជម្ងឺផ្នែកខួរក្បាលធ្ងន់ធ្ងរ យុវជនអាយុ១៧ឆ្នាំម្នាក់ត្រូវអាណាព្យាបាលចងជើងភ្ជាប់និងអណ្តូងដើម្បីកុំអោយគេរត់ទៅណាឆ្ងាយពីផ្ទះ។ ...
បរទេស៖ ដោយទទួលរងជម្ងឺផ្នែកខួរក្បាលធ្ងន់ធ្ងរ យុវជនអាយុ១៧ឆ្នាំម្នាក់ត្រូវអាណាព្យាបាលចងជើងភ្ជាប់និងអណ្តូងដើម្បីកុំអោយគេរត់ទៅណាឆ្ងាយពីផ្ទះ។ Yang Jie មានបញ្ហាផ្នែកខួរក្បាលតាំងពីតូច គេរស់នៅជាមួយតាយាយ ពូនិងប្អូនៗពីរនាក់ទៀតក្នុងខេត្តAnhui ភាគខាងលិចប្រទេសចិន។
ដំបូងឪពុកម្តាយ Yangសម្គាល់ឃើញគេមានបញ្ហាក្នុងការរៀនសូត្រ ហើយក្រោយមកគេតែងដើរបាត់ពីផ្ទះ។ ដោយមិនអាចគ្រប់គ្រងថែរក្សាគេបាន ទើបសម្រេចចងYangទុកដើម្បីសុវត្ថិភាព។ Yangត្រូវជីតាចងជើងអស់រយៈពេលជាង១០ឆ្នាំមកហើយ ទោះបីជាចំណងធម្មតាក្តីតែគេមិនអាចស្រាយវាបានទេ។ នៅរាល់យប់ Yangក៏ត្រូវចងជើងជាប់និងគ្រែផងដែរ។
នៅក្នុងរូបភាពដែលបង្ហោះកាលពីថ្ងៃទី០១ ខែកញ្ញា គេឃើញYangកំពុងរើសបាយពីដីមកញ៉ាំជាមួយនិងវ៉ូងមាន់។ ពេលខ្លះគេរើសស្លឹកឈើងាប់មកញ៉ាំ ឬរើសអាចម៍មាន់អាចម៍ទាមកញ៉ាំទៀតផង។
ជីវិតរបស់ Yangនិងជួបការលំបាកជាងនេះប្រសិនបើខ្វះការជួយមើលថែទាំ។ យើងដឹងហើយថាប្រភេទមនុស្សពិការខួរក្បាលឬឆ្អួតនោះជាបន្ទុកដ៏ធ្ងន់សម្រាប់គ្រួសារនិងសង្គមជាតិ។ ដោយស្ថានភាពសេដ្ឋកិច្ចគ្រួសារមានការខ្វះខាតដែលមិនអាចនាំYangទៅធ្វើការព្យាបាលបាន! ហេតុនេះយើងពិបាកនិងស្មានទុកពីខ្សែជីវិតរបស់Yangថានិងមានអ្វីកើតឡើងបន្តទៀត៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
ប្រភព៖ ChinaDaily
COMMENTS