ចិញ្ចឹមត្រីជាង១០ឆ្នាំ រួមទាំងត្រីនាងចម និងត្រីទីឡាប់យ៉ាជាង ២០ក្បាល ត្រូវក្រុមចោរលួចអស់តែ១យប់...ម្ចាស់ស្វែងរកតាមហ្វេសប៊ុក!! (មានវីដេអូ)

បណ្តាញសង្គម៖ ប៉ូលីសកំពុងស្វែងរកបុរសពីរនាក់ និងស្រ្តីម្នាក់ដែលលួចចាប់ត្រីនាងចម និងត្រីទីឡាប់យ៉ា អស់ជាង២០ក្បាលក្នុងផ្ទះមួយ កាលពី ទាបភ្លឺ ...


បណ្តាញសង្គម៖ ប៉ូលីសកំពុងស្វែងរកបុរសពីរនាក់ និងស្រ្តីម្នាក់ដែលលួចចាប់ត្រីនាងចម និងត្រីទីឡាប់យ៉ា អស់ជាង២០ក្បាលក្នុងផ្ទះមួយ កាលពីទាបភ្លឺ ថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីក្រុងបាងកកប្រទេសថៃ។ 

អ្នកស្រី Rawadee Kiatkamjornpattana ជនជាតិថៃអាយុ ៤៤ឆ្នាំបានបង្ហោះវីដេអូនេះក្នុងគណនីហ្វេសប៊ុករបស់នាង។ វីដេអូមានរយៈពេលប្រហែល ១០នាទី ដែលក្រុមចោរបានលួចដួសយកត្រីជាច្រើនពីក្នុងអាងចិញ្ចឹមត្រីមុខផ្ទះរបស់អ្នកស្រី Rawadee ស្ថិតក្នុងសង្កាត់ Lat Phrao Soi។

អ្នកស្រី Rawadee សុំអោយក្រុមអ្នកនិយមប្រើអ៊ីនធឺណិត ផ្តល់ពត៌មានមកខ្លួន ប្រសិនបើអាចស្គាល់អត្តសញ្ញាណក្រុមចោរទាំងនេះ ហើយវីដេអូនេះត្រូវបានគេចែកចាយជាង ២០០០ដងមកហើយ។ អ្នកស្រី Rawadee បានសរសេរក្នុងហ្វេសប៊ុករបស់នាងថា៖ " សូមជួយចែកចាយរឿងនេះផង! ខ្ញុំចិញ្ចឹមត្រីរបស់ខ្ញុំជាង១០ឆ្នាំមកហើយ ខ្ញុំពិតជាស្រលាញ់ពួកវាណាស់។ ចោរទាំងបីនាក់បានលួចត្រីនាងចមនិងត្រីទីឡាប់យ៉ាអស់ជាង២០ក្បាល។ ព្រឹកឡើងខ្ញុំយកចំណីទៅដាក់អោយពួកវាស៊ី ស្រាប់តែនៅសល់ត្រីភឿកមួយ ត្រីអណ្តែងមួយ និងត្រីនាងចមមួយប៉ុណ្ណោះ។ ខ្ញុំតែងអោយចំណីវាស៊ីរាល់ថ្ងៃ ខ្ញុំពិតជាចង់បានពួកវាត្រលប់មកវិញណាស់។ "

អ្នកស្រី Rawadee បានដាក់ពាក្យបណ្តឹងនិងផ្តល់ភស្តុតាងវីដេអូក្នុងកាម៉េរាសុវត្ថិភាពទៅប៉ូលីសរួចរាល់ហើយ។ ក្រោយហេតុការនេះ អ្នកស្រី Rawadeeនិងធ្វើរបងបន្ថែមដើម្បីធានាសុវត្ថិភាព៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី


សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: ចិញ្ចឹមត្រីជាង១០ឆ្នាំ រួមទាំងត្រីនាងចម និងត្រីទីឡាប់យ៉ាជាង ២០ក្បាល ត្រូវក្រុមចោរលួចអស់តែ១យប់...ម្ចាស់ស្វែងរកតាមហ្វេសប៊ុក!! (មានវីដេអូ)
ចិញ្ចឹមត្រីជាង១០ឆ្នាំ រួមទាំងត្រីនាងចម និងត្រីទីឡាប់យ៉ាជាង ២០ក្បាល ត្រូវក្រុមចោរលួចអស់តែ១យប់...ម្ចាស់ស្វែងរកតាមហ្វេសប៊ុក!! (មានវីដេអូ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArOXofN_QYahnoO_NaoUO6zX0CEUadu7pCTzP8k1HtXHuH8rY4tev8rHD9yag_ajsj5S-Bbzrx14phf7ouMROXRnNOMcgoEM_GrrFlQgxqwy1tqvo60lAdgVx8089NR50O41RC0uncCCZ/s640/FFF.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArOXofN_QYahnoO_NaoUO6zX0CEUadu7pCTzP8k1HtXHuH8rY4tev8rHD9yag_ajsj5S-Bbzrx14phf7ouMROXRnNOMcgoEM_GrrFlQgxqwy1tqvo60lAdgVx8089NR50O41RC0uncCCZ/s72-c/FFF.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/blog-post_883.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/blog-post_883.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy