សិល្បៈ ៖ ជាលើកទីមួយហើយដែលតារាចម្រៀងយុវវ័យលោក សុគន្ធ ថេរ៉ាយុ ចាប់ដៃកញ្ញា ស៊ូ ស៊ីរីកា ច្រៀងបទចង្វាក់ញាក់កន្ត្រាក់អារម្ម...
សិល្បៈ ៖ ជាលើកទីមួយហើយដែលតារាចម្រៀងយុវវ័យលោក សុគន្ធ ថេរ៉ាយុ ចាប់ដៃកញ្ញា ស៊ូ ស៊ីរីកា ច្រៀងបទចង្វាក់ញាក់កន្ត្រាក់អារម្មណ៍បទ "មកភ្នំពេញរកសង្សារ" បទចម្រៀងមួយបទនេះដ្បិតតែមិនទាន់បានចេញលក់ MV តែពេលចេញ Trailer នៅលើ Page Official Town Production ភ្លាមទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលធ្វើឲ្យតារាចម្រៀងទាំងពីររូបបង្ហើបការរំពឹងទុកថា បទចម្រៀងមួយបទនេះពួកគេសង្ឃឹមទទួលបានការគាំទ្រកាន់តែខ្លាំងនៅពេលដែល Full MV បានចេញទាំងស្រុង។
លោក សុគន្ធ ដេរ៉ាយុ បានប្រាប់ Kqube.net ថា បទចម្រៀង "មកភ្នំពេញរកសង្សារ" ពិតជាប្លែកសម្រាប់រូបលោក ព្រោះជាការចាប់ដៃគូដំបូងជាមួយកញ្ញា ស៊ូ ស៊ីរីកា ហើយបទនេះក៏មានការគាំទ្រខ្លាំង ព្រោះ MV ថតបានល្អ ម្យ៉ាងទៀតសំឡេងពួកយើងក៏ស៊ីគ្នា ដែលឲ្យបទចម្រៀងមួយបទនេះទាក់ទាញ។
តារាល្បីរូបនេះបន្តថា ទាំងរូបលោក និងកញ្ញា ស៊ូ ស៊ីរីកា គឺគិតដូចគ្នាថា នៅពេលទទួលបានលទ្ធផលគាំទ្រពីទស្សនិកជនយ៉ាងគាប់ចិត្តដូច្នេះពួកយើងកាន់តែមានចិត្តចង់ឡើងបង្ហាញ Show នៅតាមស្ថានីយទូរទស្សន៍ក្នុងពេលឆាប់ៗ ព្រោះមានអ្នកគាំទ្រសំណូមពរច្រើន ប៉ុន្តែមួយរយៈនេះសុខភាពលោកមិនសូវល្អ ទើបមិនទាន់ហ៊ានឡើងសម្ដែង៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS