បរទេស៖ ពត៌មានពីSelena Gomez បានឈរនៅទំព័រមុខគេបន្ទាប់ពីនាងបានបង្ហាញវត្តមានមិត្តប្រុសថ្មីជាសាធារណៈគឺAbel Tesfaye។ Abel ទើបតែបែកបាក់គ្នាជាមួ...
បរទេស៖ ពត៌មានពីSelena Gomez បានឈរនៅទំព័រមុខគេបន្ទាប់ពីនាងបានបង្ហាញវត្តមានមិត្តប្រុសថ្មីជាសាធារណៈគឺAbel Tesfaye។ Abel ទើបតែបែកបាក់គ្នាជាមួយតារាម៉ូដែលស៊ិចស៊ីBella Hadidបានប្រហែលពីរសប្តាហ៍មុននិងជួបស្នេហ៍ថ្មីជាមួយSelana Gomez។ Selena Gomez បានធ្វើអោយកក្រើកពេញបណ្តាញអ៊ិនធឺណិតម្តងទៀតជាមួយប្រុសស្នេហ៍ថ្មីហើយនិងសំលៀកបំពាក់ដែលអាចឃើញរាងកាយដ៏ស៊ិចស៊ី។
នាងស្លៀករ៉ូបស្បៃស្តើងពណ៌ខ្មៅ វាបង្ហាញអោយឃើញថានាងមិនបានពាក់អាវទ្រនាប់ខាងក្នុង។ បើមើលជិតគឺអាចឃើញរាងកាយនាងយ៉ាងច្បាស់ ឬពេលចាំងពន្លឺព្រាកៗពីកាម៉េរាអ្នកថតរូបក៏អាចមើលធ្លុះខាងក្នុងបាន។ ប៉ុន្តែSelena មិនមានអារម្មណ៍ខ្មាសអៀនសូម្បីបន្តិច។ ពេលនាងឡើងចូលក្នុងរថយន្ត គេឃើញខ្សែខោទ្រនាប់និងកំប៉េះគូថផ្នែកខាងក្រោយយ៉ាងច្បាស់។ មិនត្រឹមតែមិនមានកិរិយាខ្មាសអៀនទេ តែSelenaថែមទាំងបង្ហាញទំនុកចិត្តនិងឬកពាខ្ពស់ពេលដើរជាមួយប្រុសស្នេហ៍ថ្មី៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS