បរទេស៖ គ្រូភាសាអង់គ្លេសម្នាក់ ដែលរស់នៅក្នុងក្រុង Chiang Rai ប្រទេសថៃអស់រយៈពេលយ៉ាងយូរណាស់មកហើយនោះ បានស្លាប់ហើយកាលពីយប់ថ្ងៃពុធសប្តាហ៍មុនដោយ...
បរទេស៖ គ្រូភាសាអង់គ្លេសម្នាក់ ដែលរស់នៅក្នុងក្រុង Chiang Rai ប្រទេសថៃអស់រយៈពេលយ៉ាងយូរណាស់មកហើយនោះ បានស្លាប់ហើយកាលពីយប់ថ្ងៃពុធសប្តាហ៍មុនដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ខណៈគាត់ឆ្លៀតពេលរួមភេទជាមួយនារីថៃលើកៅអីខាងក្រោយរថយន្តSuzuki Swift។
តាមប្រភពពីសារព័ត៌មានថៃ បានឲ្យដឹងថា បុរសអៀរឡង់ម្នាក់នេះឈ្មោះ Jonh Malone អាយុ៣៩ឆ្នាំមិនស្លៀកខោឡើយរួម និងនារីថៃម្នាក់ ដែលគេមិនស្គាល់ឈ្មោះក៏អាក្រាតកាយដូចគ្នាក្នុងហេតុការណ៍គ្រោះថ្នាក់នៅម៉ោងមួយរំលងអាធ្រាត។
យោងតាមសាពត៌មាន Chiang Rai Times បានអោយដឹងថា៖ " បុរសអៀរឡង់នៅមានជីវិតពេលយកចេញពីឡាន ប៉ុន្តែក្រោយបញ្ជូនដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង។ "
អ្នកសង្គ្រោះដែលបានឃើញហេតុការណ៍នោះនិយាយថា៖ " យើងយល់ឃើញថាជនបរទេសដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺប្រហែលជាគាត់កំពុងរួមភេទ ឬធ្វើសកម្មភាពស្រើបស្រាលផ្សេងៗក្នុងឡាន " ។ ចំណែកគូស្នេហ៍ជនជាតិថៃមួយគូទៀតអង្គុយខាងមុខគឺមិនបានស្គាល់ឈ្មោះទេ។ ជនជាតិថៃដែលនៅក្នុងឡានទាំងអស់គឺមិនបានស្លាប់បាត់បង់ជីវិតឡើយ គឺគ្រាន់តែរងរបួសប៉ុណ្ណោះ។ ពួកគេត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Kasemrad Sriburin General Hospital ហើយក៏បានត្រលប់ទៅផ្ទះអស់ហើយដែរ។
ឡាននោះបើកបរហួសល្បឿនកំណត់ អ្នកបើកបរបាត់បង់ម្ចាស់ការទើបជ្រុលទៅបុកជញ្ជាំងថ្មក្បែរផ្លូវ។ ចំណែកឡានត្រូវក្រឡាប់ច្រើនដងដែលធ្វើអោយទង្គិចដល់ក្បាលរបស់ Jonh។
មិត្តរួមការងាររបស់ Jonh បានសរសេរក្នុងហ្វេសប៊ុកថា៖ " ថ្ងៃនេះយើងបាត់បង់គ្រូជាទីស្រលាញ់ម្នាក់ហើយគឺ Jonh។ គាត់ជាគ្រូបង្រៀននៅក្នុងបេះដូងរបស់ពួកយើង គាត់តែងញញឹមគ្រប់ពេលហើយតែងជួយដោះស្រាយបញ្ហាយើងគ្រប់គ្នា។ អ្នកនិងនៅក្នុងបេះដូងយើង R.I.P Jonh"។ ពួកគេបានទៅគោរពវិញ្ញាណខ័ណនិងបួងសួងអោយJonhបានទៅកាន់សុគតិភព។
ចំណែកកូនសិស្សរបស់Jonhបានសរសេរក្នុងហ្វេសប៊ុកថា៖ អរគុណក្រុមគ្រួសារនិងមិត្តភ័ក្រដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់Jonh។ លោកគ្រូJonhនិងធ្វើអោយអ្នករាល់គ្នាចងចាំគាត់និងនឹកគាត់គ្រប់ពេលព្រោះនរណាក៏ស្រឡាញ់ចូលចិត្តគាត់ដែរ។ R.I.P Jonh, អ្នកពិតជាសង្ហារណាស់! លាហើយJonh! លាជារៀងរហូត!!៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
Source:
COMMENTS