រាជធានីភ្នំពេញ៖ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ស្ពានអាកាសស្ដុបផ្សារដីហុយ កាលពី ចុងខែសីហាកន្លងមក ដោយប្រធានមន្ទីរសាធា...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ស្ពានអាកាសស្ដុបផ្សារដីហុយ កាលពី ចុងខែសីហាកន្លងមក ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាងថា រហូតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយ សម្រេចបានប្រមាណ៧០ភាគរយហើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញថា ការអនុវត្តការងារនៅក្នុងការដ្ឋានទាំងមូល សម្រេចបានប្រមាណពី៦៥ ទៅ ៧០ភាគរយ ដោយអ្នកជំនាញ កំពុងតែចាក់ភ្ជាប់តួស្ពានពីម្ខាងទៅម្ខាងទៀត។
លោកបានបញ្ជាក់ថា ដំណើរការនៃការស្ថាបនា ស្ពាននេះកំពុងតែមានភាពមមាញឹកទៅតាម ផ្នែកនីមួយៗ ដើម្បីជំរុញឱ្យបានចប់រួចរាល់ នៅខែធ្នូ ឆ្នាំ២០១៧ខាងមុខ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរកាត់តាមការដ្ឋានសាងសង់ ស្ពានផ្សារដីហុយ បានឱ្យដឹងថា ពេលដែលធ្វើដំណើរឆ្លងកាត់កន្លែងកំពុងស្ថាបនាស្ពាននេះ វាបានបង្កដល់ការកកស្ទះចរាចរ និងប៉ះពាល់ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម។
សូមបញ្ជាក់ថា ស្ពានអាកាសស្តុបផ្សារដីហុយស្ថិតនៅប្រសព្វរវាងមហាវិថី សហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ(១០១៩) ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យ បច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕ ផ្តល់សិទ្ធិដោយ៖ Kqube.net

COMMENTS