បរទេស៖ វាជារឿងធម្មតាសម្រាប់ប្តីប្រពន្ធ ដែលព្រមព្រាងគ្នាប្រព្រឹត្តសកម្មភាពផ្លូវភេទពីមួយពេលទៅមួយពេល។ ការក្សាសកម្មភាពផ្លូវភេទ បានល្អរវាងប្តី...
បរទេស៖ វាជារឿងធម្មតាសម្រាប់ប្តីប្រពន្ធ ដែលព្រមព្រាងគ្នាប្រព្រឹត្តសកម្មភាពផ្លូវភេទពីមួយពេលទៅមួយពេល។ ការក្សាសកម្មភាពផ្លូវភេទ បានល្អរវាងប្តីប្រពន្ធ គឺធ្វើអោយចំណងសម័្ពន្ធភាពកាន់តែស្អិតរមួត។ ប៉ុន្តែពួកគេគួរតែគិតគូរអោយបានល្អ អំពីពេលវេលា និងទីកន្លែងបង្កាត់ភ្លើងស្នេហ៍ ជាពិសេសពេលមានកូនៗនៅក្បែរនោះ។
ប្រសិនបើឪពុកម្តាយមានប្រតិកម្មខ្លាំង ឬដាក់ទណ្ឌកម្មលើកូនពេលគេឃើញសកម្មភាពខ្លួននោះវាហាក់ដូចជាការរួមភេទមិនមែនជារឿងល្អទៅវិញ។ កូនៗដែលបានលឺឬឃើញសកម្មភាពលើគ្រែរបស់ឪពុកម្តាយ អាចប៉ះពាល់ដល់ចិត្តសាស្រ្ត និងអារម្មណ៍ ជាពិសេសពេលរឿងនោះកើតឡើងជាញឹកញាប់។ ប្រសិនបើឪពុកម្តាយនិយាយថាវាជារឿង ដែលមនុស្សពេញវ័យតែងធ្វើនោះកូនៗ និងឆាប់ប្រឡូកក្នុងរឿងរួមភេទ តាមគំរូសកម្មភាពឪពុកម្តាយ។
បងប្អូនពីរនាក់នេះដេកមិនលក់ ព្រោះតែសកម្មភាពលើគ្រែ ខ្លាំងៗរបស់ ឪពុកម្តាយពួកគេ។ ដោយមិននឹកខ្មាសអៀនលើសកម្មភាពឪពុកម្តាយ ពួកគេបែរជាអស់សំណើចហើយថតសំលេងថ្ងួចថ្ងូរលើគ្រែរបស់ប៉ាម៉ាក់គេទៅវិញ។ អ្នកនិយមប្រើអ៊ីនធឺណិតមានការហួសចិត្តនិងឥរិយាបថប្តីប្រពន្ធមួយគូនេះ ព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់ផ្លូវចិត្តនិងអារម្មណ៍កូនៗ។ ដូច្នេះនេះគឺជាការកើនរំលឹកមួយ ដល់ឪពុកម្តាយផ្សេងៗទៀត គួរយកចិត្តទុកដាក់អំពីមនុស្សនៅជុំវិញខ្លួន ជាពិសេសកូនៗ មុនពេលធ្វើសកម្មភាពបែបនេះម្តងៗ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS