បរទេស៖ ជាធម្មតា ឲ្យតែយើងឬរឿងអបិយជំនឿពីកន្លែងស្នាក់នៅរបស់សិស្ស-និស្សិត មាន ៥០% ពិត និង ៥០% មិនពិត ប៉ុន្តែសាច់រឿងទាំងមូល វាអាស្រ័យលើអ្នកស្...
បរទេស៖ ជាធម្មតា ឲ្យតែយើងឬរឿងអបិយជំនឿពីកន្លែងស្នាក់នៅរបស់សិស្ស-និស្សិត មាន ៥០% ពិត និង ៥០% មិនពិត ប៉ុន្តែសាច់រឿងទាំងមូល វាអាស្រ័យលើអ្នកស្តាប់ ពិចារណាដោយខ្លួនឯង។ យើងសុទ្ធតែធ្លាប់ឬ "រឿងខ្មោច" ដែលមិត្តភ័ក្រ ឬក្រុមគ្រួសារនិយាយប្រាប់។ ជាពិសេសប្រទេសម៉ាឡេស៊ី សំបូររឿងខ្មោច ច្រើនជាងគេ ដែលសឹងតែចងក្រងជាសៀវភៅទៅហើយ។
យើងនិងនិយាយរឿងខ្មោចមួយប្រាប់អ្នក គឺនៅក្នុងមហាវិទ្យាល័យមួយដែលគេមិនស្គាល់ឈ្មោះ។ មាននិស្សិតស្រីពីរនាក់ស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា ពួកគេរស់នៅជាមួយគ្នាធម្មតាមិនដែលចេះមានរឿងអ្វីកើតឡើងឡើយ។ រហូតដល់ថ្ងៃមួយនិស្សិតស្រីម្នាក់ចង់ចូលដេកពីក្បាលព្រលប់។ នាងក៏សុំអោយមិត្តរួមបន្ទប់បិទភ្លើងព្រោះនាងមិនងាយដេកលក់ឡើយពេលបន្ទប់នៅតែភ្លឺ។ ក្នុងឬកពារស្ងៀមស្ងាត់ធម្មតា! មិត្តរួមបន្ទប់របស់នាងក៏លូកដៃយ៉ាងវែងពីគ្រែទៅចុចកុងតាក់ភ្លើងបិទដូចរឿងខ្មោច "នាងណាត" អញ្ចឹង។ ពេលនាងឃើញហេតុការណ៍នោះដោយផ្ទាល់ភ្នែកបែបនេះ នាងក៏ស្ទុះរត់ចេញពីបន្ទប់ទៅប្រាប់មិត្តភ័ក្រដ៏ទៃទៀត។ រំពេចនោះមិត្តភ័ក្រជាច្រើនក៏ស្ទុះមកមើលអោយឃើញការពិត ប៉ុន្តែការពិតនោះគឺនាងរស់នៅម្នាក់ឯងអស់រយៈពេលមួយឆមាសទៅហើយ។ គេមិនឃើញមានគ្រែ ទូ ធ្នើរដាក់សៀវភៅសម្រាប់មិត្តរួមបន្ទប់ម្នាក់ទៀតឡើយ។
ខ្ញុំមិនដឹងថាមួយឆមាសនៅសកលវិទ្យាល័យនោះមានរយៈពេលប៉ុន្មាននោះទេ វាអាចបីខែឬប្រាំមួយខែ។ ប៉ុន្តែពិតជាស៊យណាស់! អស់រយៈពេលមួយឆមាសទៅហើយដែលនិស្សិតស្រីម្នាក់នេះស៊ីចុកដេកនៅជាមួយខ្មោច។
គ្រូក្នុងសកលវិទ្យាល័យនោះស្នើរអោយសិស្សត្រលប់ទៅពិនិត្យមើលមិត្តរួមបន្ទប់រៀងៗខ្លួនដើម្បីអោយដឹងច្បាស់ថាតើពួកគេជាមនុស្សឬជាខ្មោច? ចំណែកអ្នកក៏ត្រូវតែពិនិត្យនិងពិសោធន៍មើលមិត្តរួមបន្ទប់របស់អ្នកផងដែរ ប្រសិនបើអ្នករស់នៅក្នុងបន្ទប់តែពីរនាក់ជាមួយគេ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS