បណ្តាញសង្គម៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រធានបទដ៏ក្តៅកគុកជាងគេ គឺជុំវិញរឿងលោក "អុិត សេដ្ឋា" ធ្លាក់ខ្លួនឈឺ ដែលត្រូវបានសារ...
បណ្តាញសង្គម៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រធានបទដ៏ក្តៅកគុកជាងគេ គឺជុំវិញរឿងលោក "អុិត សេដ្ឋា" ធ្លាក់ខ្លួនឈឺ ដែលត្រូវបានសារព័ត៌មាន និងផេកហ្វេសប៊ុកខ្មែរជាច្រើន នាំគ្នាចុះផ្សាយឡើងព្រោងព្រៀតតែម្តង។
គួរបញ្ជាក់ផងដែរថា លោក "អុិត សេដ្ឋា" គឺជាពិធីករដ៏មានប្រជាប្រិយមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN។ បច្ចុប្បន្នមានដំណឹងជាច្រើនបានអះអាងថាលោក បានធ្លាក់ខ្លួនឈឺ មានរូបរាងស្គមស្គាំង និងប៉ោងពោះ។
បើយោងតាមអតីតតារាចម្រៀងម្នាក់ឈ្មោះ "ហេង ប៊ុនលាភ" ក៏បានអះអាងដូចគ្នាដែរថា៖
«ថ្ងៃនេះមកទូរទស្សន៍CTN បានជួបបងអុិត សេដ្ឋា គាត់បានធ្លាក់ខ្លួនឈឺ ស្គមស្គាំង និងប៉ោងពោះ...ឥឡូវប្រឈមនិងអាយុជីវិត..»
ទោះជាយ៉ាងណា ព័ត៌មានលម្អិតជុំវិញរឿងនេះ នៅមិនទាន់បានដឹងច្បាស់លាស់នៅឡើងទេ៕ អត្ថបទ៖ Khmer5 News





COMMENTS