បរទេស៖ ស្រ្តីដែលគេមិនស្គាល់ឈ្មោះមា្នក់នេះត្រូវគេតាមទាន់ពេលកំពុងដេកជាមួយប្តីគេ ហើយក៏ត្រូវបង្ខំអោយដើរស្រាតតាមដងផ្លូវយ៉ាងអាម៉ាស់បំផុតក្នុងប្...
បរទេស៖ ស្រ្តីដែលគេមិនស្គាល់ឈ្មោះមា្នក់នេះត្រូវគេតាមទាន់ពេលកំពុងដេកជាមួយប្តីគេ ហើយក៏ត្រូវបង្ខំអោយដើរស្រាតតាមដងផ្លូវយ៉ាងអាម៉ាស់បំផុតក្នុងប្រទេសចិន។ ស្ថិតក្នុងអាការអាក្រាតពាក់កណ្កាលខ្លួនស្ទើរតែទាំងអស់បែបនេះ នាងត្រូវបានមនុស្សម្នាជាច្រើនចោមរោមមើលមិនដាក់ភ្នែក។ ពិតជាអាម៉ាស់ក្រៃលែងណាស់ នាងព្យាយាមបិទបាំងកេរ្តិ៍ខ្មាស តែមិនអាចការពារបានទាំងស្រុងនោះទេ។
អ្នកនិយមប្រើបណ្ដាញអ៊ីនធឺណិតជាច្រើនមានការតក់ស្លុតពេលឃើញវីដេអូនេះ ពួកគេបានធ្វើការរិះគន់ថា៖ “ វាជាការដាក់ទណ្ឌកម្មដ៏សាហាវឃោរឃៅឥតមេត្តា ហើយវានិងជះឥទ្ធិពលអវិជ្ជមានពេញមួយឆាកជីវិតរបស់ស្រ្តីនោះតែម្តង។ វប្បធម៌របស់ជនជាតិចិនឥលូវបានធ្វើអោយខ្ញុំវិលមុខអស់ហើយ វាជាវប្បធម៌ជាន់ឈ្លីស្រ្តីភេទ។ ”
អ្នកប្រហែលជាសំគាល់ថារឿងផិតក្បត់ក្នុងប្រទេសចិនចំពោះបុរសៗមានស្រីខាងក្រៅជារឿងធម្មតា ហើយថែមទាំងបើកចំហរទៀត។ ពិតមែនហើយវាជារឿងអាថ៌កំបាំងនៅគ្រប់ទីកន្លែង ប៉ុន្តែសំរាប់បុរសជនជាតិចិនវិញគិតថា៖ ការដែលគេអាចទំនុកបំរុងនារីជាច្រើនសំរាប់តែការសប្បាយផ្ទាល់ខ្លួនគឺជារឿងអស្ចារ្យនៃទ្រព្យសម្បត្តិទៅវិញ។ ភាពហឺហារឡូយឆាយសំរាប់បុរសជនជាតិចិនគឺជាការដែលមាននារី ពីរ ឬបី ឬបួន ជាស្រីកំណាន់សំរាប់កំដរតណ្ហា នោះហើយជាភាពអស្ចារ្យរបស់ពួកគេទៅវិញ។ ដោយហេតុនេះហើយទើបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតែងកើតមានចំពោះស្រ្តីជាប្រពន្ធ វាជារឿងពិបាកមួយក្នុងសង្គមចិនបច្ចុប្បន្ន៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS