បរទេស៖ ប្រពន្ធផិតក្បត់លបលួចមានប្រុសសាហាយ ត្រូវម្តាយក្មេក និងក្រុមសាច់ថ្លៃលើកគ្នាសម្រុកចូលមកឆែកឆេររកសាហាយដល់ក្នុងបន្ទប់។ ស្ត្រីម្នាក់នោះ ត...
បរទេស៖ ប្រពន្ធផិតក្បត់លបលួចមានប្រុសសាហាយ ត្រូវម្តាយក្មេក និងក្រុមសាច់ថ្លៃលើកគ្នាសម្រុកចូលមកឆែកឆេររកសាហាយដល់ក្នុងបន្ទប់។ ស្ត្រីម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះថា "Mayra" ។ នាងត្រូវបានម្តាយក្មេកនិងសាច់ញាតិខាងប្តីតាមទាន់ ខណៈនៅក្នុងផ្ទះតែពីរនាក់ជាមួយសាហាយប្រុស។
ហេតុការណ៍នេះកើតឡើងក្នុងក្រុងBecerril ប្រទេសកូឡុំប៊ី។ នៅក្នុងវីដេអូគេឃើញ Mayraឆ្លេឆ្លាពេលដែលក្រុមសាច់ថ្លៃសម្រុកចូលក្នុងផ្ទះនាង។ Mayraសួរទៅក្រុមញាតិសាច់ថ្លៃថា៖ " ហេតុអ្វីក៏អ្នករាល់គ្នាមិនទូរស័ព្ទមកខ្ញុំមុន? ហើយហេតុអ្វីក៏អ្នករាល់គ្នាចង់ចូលក្នុងផ្ទះខ្ញុំឥលូវហ្នឹងម្ល៉េះ? "។ ប៉ុន្តែម្តាយក្មេក ឪពុកក្មេក និងបងថ្លៃប្អូនថ្លៃច្រាននាងចេញហើយដើរចូលក្នុងបន្ទប់ទៅរកមើលបុរសជាសាហាយ។
វីដេអូបានផ្តិតយកសកម្មភាពក្រុមម្តាយក្មេកនាំគ្នាដើររកពីបន្ទប់មួយទៅបន្ទប់មួយ ហើយស្រែកឡើងថា៖ " តើឯងលាក់ទុកសាហាយនៅឯណា? "។ ពេលដើរចូលក្នុងបន្ទប់ដេកទើបរកឃើញបុរសជាសាហាយដេកពួនក្រោមគ្រែ ម្តាយក្មេកក៏ស្រែកឡើងថា៖ " មើលនេះនែ! សាហាយវានៅទីនេះ! ចេញមកភ្លាម! នាំវាចេញពីក្រោមគ្រែមកភ្លាម! "
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS