អ្នកភូមិនាំគ្នាផ្អើល!! ដើមស្វាយ ១ដើមផ្តល់លេខឆ្នោតឲ្យអ្នកស្រុកចាក់ ឈ្នះភ្លូកទឹកភ្លូកដី!!

បរទេស៖ ប្រជាជនខេត្ត Nakhon Phanom ប្រទេសថៃ បានរៀបចំពីធីសែនព្រេនកាលពីថ្ងៃព្រហស្បតិ៍ចំពោះដើមស្វាយមួយដើមដែលបានអោយលេខឆ្នោតដល់ពួកគេឈ្នះបានលុយជ...


បរទេស៖ ប្រជាជនខេត្ត Nakhon Phanom ប្រទេសថៃ បានរៀបចំពីធីសែនព្រេនកាលពីថ្ងៃព្រហស្បតិ៍ចំពោះដើមស្វាយមួយដើមដែលបានអោយលេខឆ្នោតដល់ពួកគេឈ្នះបានលុយជាច្រើន។ ដើមស្វាយមួយដើមនេះបាននាំសំណាងមកអោយអ្នករស់នៅក្នុងខេត្តNakhon Phanom ជាច្រើន។ លទ្ធផលឆ្នោតប្រកាសក្នុងថ្ងៃព្រហស្បតិ៍ភ្លាម អ្នកភូមិក៏ប្រមូលផ្តុំគ្នានៅចំការរបស់លោកToon KhunSriយ៉ាងច្រើនកុះកររកកន្លែងចតឡានម៉ូតូមិនបាន។ អ្នកខ្លះឈ្នះលុយ៣៥០០០បាត ហើយអ្នកខ្លះទៀតឈ្នះ១០០០០០បាត។ អ្នកខេត្តMukdahanម្នាក់ឈ្នះបានពីរដង ទើបគេផ្ញើលុយអោយខ្ញុំ២០០០០បាតដើម្បីសាងសង់រោងធ្វើពិធីសែនព្រេនដល់ដើមស្វាយនេះ។ រណ្តាប់សែនព្រេនដល់ដើមស្វាយមានដូចជា៖ ផ្លែម្នាស់, ចេក, ដូង, ផ្កា, នំ, បង្អែម, និងសំលៀកបំពាក់ប្រពៃណីថៃ១៤ឈុត។ បើយោងតាមអ្នកភូមិអោយដឹងថា៖ " ការលាបម្សៅអោយដើមស្វាយនាំសំណាងនេះអាចធ្វើអោយពួកគេឈ្នះលេខឆ្នោតបង្វិលប្រាំខ្ទង់។ ហើយលេខដែលឈ្នះកាលពីថ្ងៃព្រហស្បតិ៍នោះគឺ ៩៥៤, ៥៤, ២៥, ៥០, ៥៧ "។



អបិយជំនឿនេះកើតមានតាំងពីមុនព្រះពុទ្ធសាសនាម្ល៉េះ ហើយវានៅតែបន្តរីករាលដាលដល់បច្ចុប្បន្ន។ អ្នកភូមិមានជំនឿលើដើមស្វាយនេះណាស់! ពួកគេតែងតាមដានលទ្ធផលរង្វិលឆ្នោតពីរដងក្នុងមួយខែ។ Toonនិយាយថា៖ " អ្នកទស្សនាតែងបរិច្ចាក២០ទៅ១០០០បាតពេលមកមើលដើមស្វាយនេះម្តង។ ខ្ញុំកំពុងប្រមូលនិងសន្សំលុយអោយបាន១០០០០បាតដើម្បីធ្វើផ្លូវដើរមកកាន់ដើមស្វាយ "។

អ្នកនិយមប្រើអ៊ីនធឺណិតខ្លះមិនចង់អោយមានអបិយជំនឿបង្កើតល្បែងស៊ីសងបែបនេះទេ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះChanasit Prasopkitcharoen សរសេរក្នុងCommentថា៖ " អ្នកនិយាយថាអ្នកត្រូវលេខប្រាំខ្ទង់ឬ? ជឿខ្ញុំ! តទៅអ្នកនិងលេងច្រើនជាងនេះទៀត ហើយទីបំផុតអ្នកនិងចាញ់លុយក្នុងផ្ទះទៅវិញអស់ជាច្រើន។ រឿងបែបនេះខ្ញុំធ្លាប់ឃើញច្រើនដងណាស់មកហើយ "៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី





COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: អ្នកភូមិនាំគ្នាផ្អើល!! ដើមស្វាយ ១ដើមផ្តល់លេខឆ្នោតឲ្យអ្នកស្រុកចាក់ ឈ្នះភ្លូកទឹកភ្លូកដី!!
អ្នកភូមិនាំគ្នាផ្អើល!! ដើមស្វាយ ១ដើមផ្តល់លេខឆ្នោតឲ្យអ្នកស្រុកចាក់ ឈ្នះភ្លូកទឹកភ្លូកដី!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpYBC4y8j1GeMQ2Z48hdBa6N3OCIpaU4REPTvPZYdBEdYUjZc_YmH830HuqazyX4IYVEkK5oZg1l6pCZuE3901EtDzVU8oBRohZnw8CxZgSD71-hZQ18Q5F8-fnCRf_Cli2edRS5HKVQ/s640/MM.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpYBC4y8j1GeMQ2Z48hdBa6N3OCIpaU4REPTvPZYdBEdYUjZc_YmH830HuqazyX4IYVEkK5oZg1l6pCZuE3901EtDzVU8oBRohZnw8CxZgSD71-hZQ18Q5F8-fnCRf_Cli2edRS5HKVQ/s72-c/MM.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/blog-post_58.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/blog-post_58.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy