ក្រោយសង្គ្រាមលោកលើកទី១ និងទី២ ត្រូវបានបញ្ចប់ សាកសពទាហានរាប់លាននាក់ត្រូវបានយកមកបញ្ចុះសព និងកសាងកន្លែងសំរាប់គោរព...
អង្គការអន្តររដ្ឋាភិបាល (CWGC) បានបញ្ជាក់ថា កន្លែងបញ្ចុះសពសម្ព័ន្ធមិត្តធំៗបំផុតទាំង១០នៅអឺរ៉ុបមានដូចជា៖
១. កន្លែងបញ្ចុះសព Tyne Cot Cemetery (ប្រទេសបែលហ្សិក)

ក្រោយសង្គ្រាមលោកលើកទី១ ផ្នូរសពទាហានសម្ព័ន្ធមិត្តអង់គ្លេស និងកាណាដា ចំនួន ១២.០០០នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
២. កន្លែងបញ្ចុះសព Etaples Military Cemetery (ប្រទេសបារាំង)

ក្រោយសង្គ្រាមលោកលើកទី១ ផ្នូរសពទាហានសម្ព័ន្ធមិត្តអង់គ្លេស ឥណ្ឌា អាល្លឺម៉ង់ កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ ចំនួន ១០.០០០នាក់ និងសង្គ្រាមលោកលើកទី២ ចំនួន ១១៩នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៣. កន្លែងបញ្ចុះសព Lijssenthoek Military Cemetery (ប្រទេសបែលហ្សិក)

ក្រោយសង្គ្រាមនៅក្បែរទីក្រុង Ypres ប្រទេសបែលហ្សិក ផ្នូរសពទាហានសម្ព័ន្ធមិត្ត ចំនួន ៩.៩០១នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៤. កន្លែងបញ្ចុះសព St Sever Cemetery Extension (ប្រទេសបារាំង)

ផ្នូរសពទាហានសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២ និងជាអ្នកទោសសង្គ្រាមរបស់អាល្លឺម៉ង់ ចំនួន ៨.៦៧៦នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៥. កន្លែងបញ្ចុះសព Cabaret-Rouge British Cemetery (ប្រទេសបារាំង)

ក្រោយសង្គ្រាមខែមីនា ឆ្នាំ១៩១៦ ផ្នូរសពទាហានសម្ព័ន្ធមិត្ត ចំនួន ៧.៦៥៧នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៦. កន្លែងបញ្ចុះសព Reichswald Forest War Cemetery (ប្រទេសអាល្លឺម៉ង់)

ផ្នូរសពទាហានសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២ ចំនួន ៧.៥៩២នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៧. កន្លែងបញ្ចុះសព Poelcappelle British Cemetery (ប្រទេសបែលហ្សិក)

ក្រោយវាយរំដោះពីការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ ផ្នូរសពទាហានសម្ព័ន្ធមិត្ត ចំនួន ៧.៤៨០នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៨. កន្លែងបញ្ចុះសព Serre Road Cemetery No 2 (ប្រទេសបារាំង)

ក្រោយសង្គ្រាមនៅខែមីនា ឆ្នាំ១៩១៨ ដែលប្រទេសអាល្លឺម៉ង់វាយយកពីប្រទេសអង់គ្លេស ផ្នូរសពទាហានសម្ព័ន្ធមិត្ត ចំនួន ៧.១២៨នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
៩. កន្លែងបញ្ចុះសព Hooge Crater Cemetery (ប្រទេសបែលហ្សិក)

ផ្នូរសពទាហានសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី១ ចំនួន ៥.៩១៨នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ។
១០. កន្លែងបញ្ចុះសព Boulogne Eastern Cemetery (ប្រទេសបារាំង)

ផ្នូរសពទាហានសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី១ មានចំនួន ៥.៥៧៧នាក់ និងសង្គ្រាមលោកលើកទី២ ចំនួន ២២៤នាក់ ដែលត្រូវបានកប់នៅក្នុងតំបន់នេះ៕
ផ្តល់សិទ្ធិដោយ៖ Kqube.net
ប្រភព៖ warhistoryonline

COMMENTS