បរទេស៖ ស្ត្រីជាម្តាយម្នាក់ បានរៀបរាប់ឡើងវិញ អំពីរាត្រីដ៏តក់ស្លត់ ដែលក្រុមចោរបិទមុខជាច្រើននាក់ សម្រុកចូលក្នុងផ្ទះគាត់ ខណៈគាត់លួងកូនប្រុសអា...
បរទេស៖ ស្ត្រីជាម្តាយម្នាក់ បានរៀបរាប់ឡើងវិញ អំពីរាត្រីដ៏តក់ស្លត់ ដែលក្រុមចោរបិទមុខជាច្រើននាក់ សម្រុកចូលក្នុងផ្ទះគាត់ ខណៈគាត់លួងកូនប្រុសអាយុ ៦ឆ្នាំ ឲ្យដេក និងបានស្រែក "ប្រកល់លុយឲ្យយើង" ថាជារាត្រីយ៉ាងរន្ធត់ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។
ក្រុមចោរទាំងនោះមានគ្នា ១៥នាក់ដែលសម្រុកចូលក្នុងផ្ទះស្ត្រីម្នាក់ក្នុងក្រុងឡុងប្រទេសអង់គ្លេស តែក្រោយមកពួកគេត្រូវជាប់គុក២៣ឆ្នាំ។ ចំណែកស្រ្តីជាម្ចាស់ផ្ទះត្រូវបានអញ្ជើញអោយនិយាយជាសាធារណៈអំពីសកម្មភាពក្រុមចោរលួចចូលផ្ទះរបស់នាង។
ស្រ្តីវ័យ៤៦ឆ្នាំម្នាក់នេះនិយាយថា៖ " ខ្ញុំលឺសំលេងខ្លាំងៗនៅកាំជណ្តើរតែពេលនោះខ្ញុំកំពុងលួងកូនអោយដេក "។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
- អ្នកសម្ភាសន៍៖ " ដំបូងអ្នកមិនច្បាស់ថាជាសំលេងអ្វីទេ មែនទេ? "
- " ខ្ញុំមិនច្បាស់ថាជាសំលេងអ្វីទេ បន្ទាប់មកខ្ញុំដើរចេញមកក្រៅចុះតាមជណ្តើរទៅមើលទ្វារមុខផ្ទះថាវារបើកឬអត់។ ប្រសិនបើប្តីរបស់ខ្ញុំត្រលប់មកផ្ទះនោះច្បាស់ជាទ្វារមុខផ្ទះបើកហើយ ប៉ុន្តែវានៅតែបិទដដែល។ "
- អ្នកសម្ភាសន៍៖ " តើអ្នកមានសង្ស័យខ្លះទេថាជាចោរប្លន់ពេលលឺសំលេងចម្លែកពេលយប់បែបនេះ "។
- " ពេលខ្ញុំក្រឡេកទៅក៏ឃើញមនុស្សបិទមុខខណៈខ្ញុំនិងកូនប្រុសនៅលើគ្រែ។ ពួកគេក៏ចាប់ទាញហើយរុញខ្ញុំអោយដួលនិងសួររកលុយពីខ្ញុំ។ ចំណែកកូនប្រុសរបស់ខ្ញុំស្រែកយំជាខ្លាំងហើយនិយាយទៅកាន់ក្រុមចោរថា៖ " ចេញពីម៉ាក់របស់ខ្ញុំទៅ! យកតែលុយហើយចេញទៅ! "។ "
បុរសពីរនាក់ឈ្មោះStephen Kelly និង Danny Logan ត្រូវបានចាប់ខ្លួនក្នុងតំបន់Primrose Hill នៃទីក្រុងឡុងបន្ទាប់ពីលួចលុយ១៥០០០ផោន។ គ្នីគ្នាពីរនាក់ទៀតគឺ Daniel Hill និង Beau Abououf ត្រូវចាប់ខ្លួនតាមរយៈរូបថតក្នុងទូរស័ព្ទរបស់Logan។ ក្នុងហេតុការណ៍ចោរកម្មនោះពួកគេលួចរបស់របរមានតម្លៃជាច្រើនរួមទាំងគ្រឿងអលង្ការនិងខោអាវផងដែរ។ ប៉ូលីសរកឃើញរូបភាពនិងវីដេអូដែលថតពីសកម្មភាពជញ្ជូនឥវ៉ាន់ពេលកំពុងលួចនៅក្នុងទូរស័ព្ទរបស់ពួកគេទៀតផង។ ចំណែករបស់របរដែលលួចបានជាច្រើនទុកនៅផ្ទះរបស់Logan, Kelly និង Abououf។ លោកអធិការ James Hale និយាយថា៖ " បុរសទាំងនេះជាក្រុមចោរលួចយ៉ាងសកម្មនិងជំនាញបំផុត។ ពួកគេធ្វើសកម្មភាពបែបនេះដើម្បីយកលុយទៅស៊ីចាយផឹកស៊ីហ៊ឺហា "៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS