បរទេស៖ ជាញឹកញាប់គេតែងតែឃើញព័ត៌មានជុំវិញ ស្រ្តីជាប្រពន្ធតាមរករឿងស្រីស្នេហ៍របស់បុរសជាប្តី មិនថាតែនៅកន្លែងសាធារណៈទេ ពេលខ្លះរហូតដល់ក្នុងបន្ទប...
បរទេស៖ ជាញឹកញាប់គេតែងតែឃើញព័ត៌មានជុំវិញ ស្រ្តីជាប្រពន្ធតាមរករឿងស្រីស្នេហ៍របស់បុរសជាប្តី មិនថាតែនៅកន្លែងសាធារណៈទេ ពេលខ្លះរហូតដល់ក្នុងបន្ទប់ ឬផ្ទះទៀតផង។ ប៉ុន្តែថ្មីៗនេះ មានករណីមួយ បែរជាបុរសជាប្តីតាមទាន់ប្រពន្ធផិតក្បត់ លួចនាំប្រុសស្នេហ៍មកដេកលើគ្រែទៅវិញ។
បើយោងតាមប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងខេត្ត Guangdong ភាគខាងត្បូង ប្រទេសចិន។ បន្ទាប់ប្រទះឃើញទិដ្ឋភាពបែបនេះ បុរសជាប្តីផ្ទុះកំហឹង ប្រើអំពើហឹង្សាលើ មនុស្សផិតក្បត់ទាំង ២នាក់។ បើយោងតាមរយៈវីដេអូ ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម គេឃើញ បុរសជាប្តីស្ទុះចូលទៅហក់ធាក់ក្បាល ជាន់.ក និងដាល់ទៅលើបុរសជាសាហាយស្មន់ យ៉ាងចាស់ដៃ។ ដល់ដំណាក់កាលនេះហើយ គេសង្គេតឃើញថា ស្រ្តីជាប្រពន្ធនៅមិនទាន់ដាច់ចិត្ត ពីបុរសសាហាយ ដោយនាងនៅឳបរឹត និងការពារប្រុសនោះ ពីការវាយដុំរបស់ប្តី។
បន្ទាប់ពីវីដេអូនេះ ត្រូវបានចែកចាយឡើងកក្រើកបណ្តាញសង្គមមក ចំនួនអ្នកចូលទស្សនាកើនឡើងរហូតដល់ជាង១លានដង៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS