បរទេស៖ មនុស្សប្រហែល២០០នាក់ប្រមូលផ្តុំគ្នាក្នុងមជ្ឈមណ្ឌលTimes Squareនៃទីក្រុងញ៉ូវញ៉កដើម្បីស្រាតហើយលាបពណ៌ផ្សេងៗលើដងខ្លួន។ បុរសស្រ្តីជាច្រើន...
បរទេស៖ មនុស្សប្រហែល២០០នាក់ប្រមូលផ្តុំគ្នាក្នុងមជ្ឈមណ្ឌលTimes Squareនៃទីក្រុងញ៉ូវញ៉កដើម្បីស្រាតហើយលាបពណ៌ផ្សេងៗលើដងខ្លួន។ បុរសស្រ្តីជាច្រើនទាំងចាស់ទាំងក្មេងតូចធំបានជួបជុំគ្នាស្រាតដើរតាមទីសាធារណៈក្នុងមជ្ឈមណ្ឌលTimes Squareដើម្បីធ្វើការស្រាតដើរបញ្ចេញទស្សនៈផ្ទាល់ខ្លួន។ វាក៏ជាបំណងទាក់ទាញលើកតម្កើងនិងបង្ហាញពីសុទិដ្ឋិនិយមរវាងមនុស្សនិងសិល្បៈផងដែរ។ ក្រោយមកក្រុមមនុស្សទាំងអស់បានប្រមូលផ្តុំគ្នាអង្គុយនៅកាំជណ្តើរមុខអគារTKTS Boothដើម្បីថតរូបរួមគ្នា។
Andy Goludវិចិត្រករដឹកនាំក្រុមនិយាយថា៖ " មនុស្សទាំងអស់បង្ហាញពីអារម្មណ៍ចិត្តគំនិតតាមរយៈឃ្លាអក្សរនៅលើដងខ្លួន។ ដូច្នេះនេះជាឱកាសចែករំលែកអោយដឹងថាពួកគេមិនខ្មាសអៀនក្នុងការស្រាតដើរបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដើម្បីអោយមនុស្សទូទៅយល់និងទទួលស្គាល់។ វាហាក់ដូចជាប្រភេទរឿងកំប្លែងឆ្កួតៗព្រោះមនុស្សជាច្រើននាំគ្នាស្រាតហើយលាបពណ៌លើដងខ្លួនបែបនេះ។ ប៉ុន្តែវាជាវិធីធ្វើអោយមនុស្សជាច្រើនគិតនិងចាប់អារម្មណ៍មកលើពួកគេ "។
អ្នកសង្កេតការបានឃ្លាំមើលពេលមនុស្សទាំងនោះសរសេរអក្សរនិងលាបពណ៌ផ្សេងៗអោយគ្នាទៅវិញទៅមក។ Golubនិយាយថា៖ " ហេតុអ្វីបានជាស្រាតបែបនេះជារឿងសំខាន់? ហេតុផលនោះគឺការស្រាតប្រៀបបាននិងបញ្ហាដែលកំពុងជួបប្រទះ។ ដូចដែលអ្នកបានឃើញវាជាគំនិតប្លែកមួយបែបក្នុងការបង្ហាញពីបញ្ហាផ្ទាល់ខ្លួនរបស់យើងនិងការស្វែងរកសុភវិនិច្ឆ័យ។ ហើយវាក៏ជាចំណុចសំខាន់ដែលត្រូវអោយសាធារណៈបានដឹងក្នុងនាមយើងជាប្រជាពលរដ្ឋ "៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមរកមើលរូបច្រើនទៀតនៅទីនេះ៖ Mirror.co.uk
COMMENTS