បណ្តាញសង្គម៖ ក្មេងៗងាយធ្វើតាមណាស់ពេលដែលគេឃើញឪពុកម្តាយធ្វើរឿងអ្វីមួយមិនថាជារឿងល្អ ឬរឿងអាក្រក់ ពួកគេនិងយកតម្រាប់តាម។ រឿងដែលសំខាន់សម្រាប់ជីវ...
បណ្តាញសង្គម៖ ក្មេងៗងាយធ្វើតាមណាស់ពេលដែលគេឃើញឪពុកម្តាយធ្វើរឿងអ្វីមួយមិនថាជារឿងល្អ ឬរឿងអាក្រក់ ពួកគេនិងយកតម្រាប់តាម។ រឿងដែលសំខាន់សម្រាប់ជីវិតនោះគឺថាគេមិនអាចវែកញែកបានថាមួយណាជាអំពើល្អហើយមួយណាជាអំពើអាក្រក់ ហើយនេះជាកាតព្វកិច្ចរបស់ឪពុកម្តាយក្នុងការបង្រៀនពួកគេ។
ពេលខ្លះសូម្បីតែគេមិនគេងក៏វាជាការលំបាកមួយរបស់ឪពុកម្តាយដែរ។ ចំណែកវិធីដែលបុរសម្នាក់នេះលួងកូនអោយដេកនេះ គឺពិតជាមិនអាចទទួលយកបានឡើយ។ គាត់បានថតរូបភាពនេះរួចបង្ហោះចូលក្នុងគណនីហ្វេសប៊ុកឈ្មោះPara daw makatulog ហើយវាបានធ្វើអោយក្រុមអ្នកនិយមប្រើអ៊ីនធឺណិតមានការតិះដៀលជាខ្លាំង។ ដើម្បីអោយកូនដេកបុរសនេះបែរជាបែកគំនិតអោយគេផឹកស្រាទៅវិញ ដោយបង្អកស្រាអោយកូនផឹកផ្ទាល់និងដបតែម្តង។
វាពិតជាប៉ះពាល់ជាខ្លាំងដល់សុខភាពក្មេងតូចផ្នែកខួរក្បាលនិងសតិស្មារតី។ គេមិនច្បាស់ថាបុរសម្នាក់នេះជាឪពុកបង្កើតរបស់ក្មេងឬយ៉ាងណានោះទេ។
តើមានច្បាប់ទម្លាប់យ៉ាងណាដែរក្នុងការទទួលទានស្រានៅប្រទេសហ្វីលីពិន??
នៅក្នុងប្រទេសហ្វីលីពិនបុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅទើបមានសិទ្ធទិញនិងទទួលទានស្រាបាន។ ប៉ុន្តែអ្នកលក់ទាំងឡាយមិនដែលគោរពច្បាប់នេះឡើយ។ ហាងធំៗមួយចំនួននិងសួររកអត្តសញ្ញាណប័ណ្ណពីអ្នកទិញដើម្បីអោយប្រាកដថាគេមានអាយុ១៨ឆ្នាំហើយ ឬលើសពីនោះ។ ប៉ុន្តែហាងតូចៗនៅក្នុងភូមិមិនដែលខ្វល់ឡើយ សូម្បីតែក្មេងៗមកទិញក៏គេលក់អោយដែរ៕ អត្ថបទផ្តល់សិទ្ធិដោយ៖ Khmer5 News
COMMENTS