បណ្តាញសង្គម៖ ពេលកូនៗធើ្វអ្វីខុស រឿងដែលល្អបំផុតនោះគឺបង្រៀនពួកគេអោយយល់ពីកំហុសនិងងាកទៅរកផ្លូវត្រូវហើយជៀសវៀងអំពីហឹង្សាផ្សេងៗ។ ពួកគេមិនសូវយល់ច...
បណ្តាញសង្គម៖ ពេលកូនៗធើ្វអ្វីខុស រឿងដែលល្អបំផុតនោះគឺបង្រៀនពួកគេអោយយល់ពីកំហុសនិងងាកទៅរកផ្លូវត្រូវហើយជៀសវៀងអំពីហឹង្សាផ្សេងៗ។ ពួកគេមិនសូវយល់ច្បាស់ពីសង្គមរស់នៅដូចមនុស្សចាស់ឡើយ ហេតុនេះមនុស្សចាស់គួរតែបង្រៀនពួកគេជាបណ្តើរៗដោយជៀសវាងការវាយដំផ្សេងៗ។
ឪពុកម្តាយជាច្រើនតែងខឹងនិងពួកគេព្រោះតែកំហុសតិចតួច។ ប៉ុន្តែការធ្វើចិត្តអោយត្រជាក់រួចដោះស្រាយបញ្ហាដោយសន្តិវិធីគឺពិតជាប្រសើរ។ អ្នកគួរតែជៀសវាងអំពើហឹង្សាអោយបានដាច់ខាត។ បើទោះជាបែបនេះក្តីក៏បុរសជនជាតិចិនម្នាក់នេះជឿថាការប្រើអំពើហឹង្សាទៅលើកូនប្រុសអាយុ១២ឆ្នាំរបស់ខ្លួនគឺជាវិធីល្អក្នុងការប្រដៅក្មេង។ ដោយសារកូនប្រុសលួចលុយរបស់គាត់២០ដុល្លា ទើបគាត់វាយនិងសម្រាតខោអាវគេហើយចងភ្ជាប់ម៉ូតូដឹកអោយគេឯងបានឃើញតាមដងផ្លូវក្នុងខេត្តយូណាន។
លើខ្លួនក្មេងប្រុសពោរពេញដោយស្នាមជាំដោយសារការវាយវាត់។ ចំណែកក្រុមប្រជាពលរដ្ឋនិងអ្នកនិយមប្រើអ៊ីនធឺណិតបានធ្វើការរិះគន់បុរសនោះជាខ្លាំងដោយសារតែប្រព្រឹត្តអំពើហួសហេតុលើក្មេងតូចបែបនេះ។ នៅក្នុងវីដេអូគេឃើញក្មេងប្រុសស្រែកយំនិងរងាញាក់ក្រោមដំណក់ទឹកភ្លៀងព្រោះឈឺពឺតផ្សាសព្វសាច់។ អ្នកផងដែលឈរមើលបានព្យាយាមឃាត់គាត់អោយឈប់ធ្វើបែបនេះទៀតតែគាត់មិនព្រម។ គាត់ស្រែកទៅកាន់មនុស្សម្នារដែលឈរមើលថា៖ " នេះជារឿងគ្រួសារខ្ញុំ ខ្ញុំប្រដៅតែកូនប្រុសខ្ញុំទេ។ "
គួរបញ្ជាក់ថាលុយដែលលួចនោះមានចំនួន១០០យ័ន ឬស្មើនិង២០.៣២ដុល្លាដែលក្មេងប្រុសបានលួចយកទៅដើរលេងហើយគេចមិនចូលរៀនផងដែរ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS