បរទេស៖ ខណៈដែលJeffកំពុងដើរតាមផ្លូវក្នុងរដ្ឋFlorida គាត់បានប្រទះឃើញកូនសត្វម៉្យាងដេកនៅចិញ្ចើមផ្លូវ។ វាស្ទើរនឹងងាប់ទៅហើយ ដោយសារតែកំដៅថ្ងៃ គា...
បរទេស៖ ខណៈដែលJeffកំពុងដើរតាមផ្លូវក្នុងរដ្ឋFlorida គាត់បានប្រទះឃើញកូនសត្វម៉្យាងដេកនៅចិញ្ចើមផ្លូវ។ វាស្ទើរនឹងងាប់ទៅហើយ ដោយសារតែកំដៅថ្ងៃ គាត់បានជួយសង្គ្រោះកូនសត្វនោះយកទៅចិញ្ចឹម។ ក្រោយមកទើបគាត់ដឹងថាវាជាកូនសត្វកំប្រុក ដែលបែកពីមេរបស់វា។ Jeffដឹងថាវានឹងងាប់ ប្រសិនបើគាត់មិនយកវាទៅសង្គ្រោះនៅផ្ទះនោះទេ។
ក្រោយមកគាត់បានបង្ហោះរូបភាពកំប្រុកនេះក្នុងអ៊ីនធឺណិត ហើយវាបានល្បីសុះសាយមួយរំពេច។ Jeffបានបង្ហោះរូបភាពកូនកំប្រុកនេះក្នុងហ្វេសប៊ុកហើយសរសេថា៖ " ជួយប្រាប់ខ្ញុំផងតើវាអាចនិងងាប់ដែរឬទេ? " ។ ក្រោយមកគាត់ទទួលបានសារឆ្លើយតបរាប់រយ ហើយក្នុងនោះក៏មានសារស្នើរសុំគាត់រៀបការចំនួន១២ផងដែរ។
Jeffអោយឈ្មោះកូនកំប្រុកនេះថាBiscuits គាត់ព្យាយាមមើលថែវាជារៀងរាល់ថ្ងៃ។ ឥលូវគាត់អាចមើលថែវាបានយ៉ាងល្អដោយលាយទឹកដោះគោជាមួយCreamអោយវាបៅរាល់ថ្ងៃ។ នៅពេលBiscuitsមានអាយុបានពីរខែ គាត់តែងយកវាទៅកន្លែងធ្វើការរបស់គាត់គ្រប់ពេល។ ឥលូវBiscuitsមានទ្រុងផ្ទាល់ខ្លួន និងរបស់លេងជាច្រើននៅក្នុងនោះ។ Biscuits រួសរាយហើយក្លាហានណាស់វារស់នៅក្នុងទ្រុងធំមួយ ហើយJeffតែងតែអោយវាដើរលេងក្នុងផ្ទះពេលដែលគាត់ទំនេរ។
សូម្បីតែឆ្កែរបស់Jeffក៏ស្រលាញ់Biscuitsដែរ! វាមិនដែលធ្វើបាបBiscuitsម្តងណាឡើយ។
Jeffនិយាយថា៖ "Biscuitsឡើងលើខ្លួនខ្ញុំប្រៀបដូចខ្ញុំជាដើមឈើមួយដើមអញ្ចឹង។ វាចូលចិត្តស្រែកហើយលោតលេងចុះឡើងលើខ្លួនរបស់ខ្ញុំ។ មានថ្ងៃមួយខ្ញុំគិតថាBiscuitsបានរត់ចោលខ្ញុំបាត់ហើយ តែព្រឹកឡើងខ្ញុំឃើញវានៅក្នុងអាងងូតទឹក។"
សត្វព្រៃដូចជាកំប្រុកមិនចូលចិត្តរស់នៅក្នុងផ្ទះជាមួយមនុស្សទេ ប៉ុន្តែBiscuitsមិនដូច្នេះទេ៕ អត្ថបទ៖ Khmer5 News
COMMENTS