ប្រភេទសត្វដែលមានសំបុរថ្លាមើលធ្លុះ កម្ររបានឃើញរស់នៅក្នុងបាតសមុទ្រជ្រៅៗ និងពីក្នុងព្រៃឆ្ងាយៗ!!

បរទេស៖ ភាវៈក្រោមបាតសមុទ្រនៅតែជាអាថ៌កំបាំងជានិច្ចព្រោះវាមានវិសាលភាពធំនិងជម្រៅជ្រៅ។ យើងដឹងថាភាវៈនៅក្រោមបាតសមុទ្រមានទំហំខុសៗគ្នាជាច្រើនហើយមា...


បរទេស៖ ភាវៈក្រោមបាតសមុទ្រនៅតែជាអាថ៌កំបាំងជានិច្ចព្រោះវាមានវិសាលភាពធំនិងជម្រៅជ្រៅ។ យើងដឹងថាភាវៈនៅក្រោមបាតសមុទ្រមានទំហំខុសៗគ្នាជាច្រើនហើយមានពណ៌ចម្រុះឆើតឆាយគួរអោយទាក់ទាញ។

ទាំងសត្វបង្កគ្រោះថ្នាក់និងមិនបង្កគ្រោះថ្នាក់នៅលាយឡំគ្នាបង្កើតបានជាប្រព័ន្ធអេកូឡូស៊ី។ សត្វខ្លះអាចរស់នៅបានអាស្រ័យដោយសមត្ថភាពបិនប្រសប់ក្នុងការគេចផុតពីចំណីរបស់សត្វធំៗ។ សត្វខ្លះមានសរីរាង្គកាយគួរអោយចាប់អារម្មណ៍បំផុតគឺមានសភាពថ្លាឆ្វង់ដែលអ្នកអាចមើលឃើញដល់គ្រោងឆ្អឹងនិងសរសៃឈាមរបស់វា។ ចំណែកនៅលើគោកក៏មានសត្វគួរអោយចាប់អារម្មណ៍បែបនេះដែរ! ជាពិសេសនៅក្នុងព្រៃតំបន់ត្រូពិច៕ អត្ថបទ៖​ Khmer5 News

យើងបានរកឃើញសត្វដ៏គួរអោយចាប់អារម្មណ៍ទាំងនៅក្នុងទឹកនិងនៅលើគោកដូចជា៖

១. ទេពអប្សរខ្ចងសមុទ្រ
វាជាខ្ចងដែលមានពណ៌ស្រាលដូចខ្យល់ដែលយើងអាចមើលធ្លុះរាងកាយរបស់វា ហើយពេលខ្លះយើងស្ទើរតែមិនជឿថាវាជាខ្ចងមួយផង។

២. ត្រីកញ្ចក់Salpa
តើអ្នកធ្លាប់ឃើញត្រីចម្លែកប្រភេទនេះពីមុនមកទេ? វាត្រូវបានគេរកឃើញក្នុងសមុទ្រនៅNew Zealand។ ដោយសារភាពថ្លានៃរាងកាយរបស់វាទើបគេអាចមើលធ្លុះពីម្ខាងទៅម្ខាង។


៣. ត្រីកាបថ្លាដូចគុជ
ត្រីចម្លែកនេះធ្វើអោយយើងងឿងឆ្ងល់ជាខ្លាំងដោយសារតែរូបរាងកាយដ៏កំរបានឃើញនេះ។ វាមានរូបរាងកំប៉ោងនិងមានពណ៌ថ្លាដូចគុជ។


៤. ត្រីទឹកកក
ដូចនិងឈ្មោះរបស់វា! ត្រីនេះចូលចិត្តរស់នៅកន្លែងត្រជាក់។ វាមានមុខងារពិសេសក្នុងសារពាង្គកាយក្នុងការប្រឆាំងនិងភាពត្រជាក់ដែលធ្វើអោយឈាមរបស់វាមិនកកឡើយបើទោះជាស្ថានភាពទឹកត្រជាក់ខ្លាំងក៏ដោយ។


៥. ត្រីចាហួយអមតៈ
ត្រីនេះអាចត្រឡប់ពីភាពចាស់មកក្មេងវិញ! វាមិនចេះចាស់ទេ។ ដោយហេតុនេះហើយទើបគេអោយឈ្មោះវាថា " ត្រីចាហួយអមតៈ " ។


៦. ត្រីកញ្ចាញ់ច្រាសថ្លា
មានអ្នកខ្លះនិយាយថាត្រីតូចមួយនេះមិនមែនជាការពិតនោះទេ ប៉ុន្តែគេបានឃើញត្រីប្រភេទនេះនៅសមុទ្រNew Zealand។


៧. កំពឹសខ្មោច
កំពឹសប្រភេទនេះមានសំបកថ្លាស្រអាប់និងមានសរីរាង្គពណ៌លឿងនៅខាងក្នុង។ វាចូលចិត្តនៅក្នុងសារាយសមុទ្រ។


៨. អណ្តើកមាសពណ៌បៃតង
អណ្តើកមាសចម្លែកនេះមានសំបកថ្លានិងមានពណ៌ចម្រុះ ខ្មៅ លឿង បៃតងដែលមានសភាពស្រដៀងនិងស្លឹកឈើ។


៩. ខ្ចងដែលមានសំបកថ្លាល្អក់
ខ្ចងនេះត្រូវបានរកឃើញក្នុងឆ្នាំ២០១២ វាចូលចិត្តបង្កប់ខ្លួនក្នុងដីក្នុងជម្រៅទឹកចន្លោះពី៧៤៣ ទៅ១៣៩២ម៉ែត្រ។


១០. កញ្ចាញ់ចេកស្អិត
កញ្ចាញ់ចេកនេះមិនមានសរីរាង្គថ្លាអាចមើលឃើញដល់គ្រោងឆ្អឹងទេ។ ប៉ុន្តែវាសំបូរដោយសារធាតុខាប់អន្ធឹលនិងមានភាពស្អិតយ៉ាងចម្លែក។


១១. កញ្ចាញ់ចេកLa Palma
កញ្ចាញ់ចេកនេះមានស្បែកថ្លាដែលយើងអាចមើលឃើញដល់សរីរាង្គខាងក្នុងរបស់វា។ វាជាសត្វរស់នៅក្នុងព្រៃក្នុងតំបន់អាហ្វ្រិកខាងត្បូង។


១២. ស្រមោចផារ៉ាអុង
ស្រមោចផារ៉ាអុងនេះមានពោះថ្លា ហើយវាប្រែពណ៌ជានិច្ចតាមអាហារដែលវាបានស៊ី។


១៣. មេអំបៅស្លាបកញ្ចក់
មេអំបៅស្លាបកញ្ចក់នេះមិនឆើតឆាយពេកនោះទេ។ វាមានភ្នែកស្រអាប់និងមានស្លាបថ្លាផ្នែកកណ្តាល។

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: ប្រភេទសត្វដែលមានសំបុរថ្លាមើលធ្លុះ កម្ររបានឃើញរស់នៅក្នុងបាតសមុទ្រជ្រៅៗ និងពីក្នុងព្រៃឆ្ងាយៗ!!
ប្រភេទសត្វដែលមានសំបុរថ្លាមើលធ្លុះ កម្ររបានឃើញរស់នៅក្នុងបាតសមុទ្រជ្រៅៗ និងពីក្នុងព្រៃឆ្ងាយៗ!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC1_E-Jk60mweKnsd7GOjw4rDR0z9mPWpDEArtkSVQ6Ck-IkYJbibB8y-MKwt-4PJAXDsQR7SjXrlmKc9hXI5H2Z9gijeriiKiepgRSkoL2CmkBJjPXw2xje1APu4VCcTJjhglslggywRf/s640/FISHFISHFISH.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC1_E-Jk60mweKnsd7GOjw4rDR0z9mPWpDEArtkSVQ6Ck-IkYJbibB8y-MKwt-4PJAXDsQR7SjXrlmKc9hXI5H2Z9gijeriiKiepgRSkoL2CmkBJjPXw2xje1APu4VCcTJjhglslggywRf/s72-c/FISHFISHFISH.jpg
Khmer5 komsan
https://khmer5komsan.blogspot.com/2017/07/blog-post_16.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/07/blog-post_16.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy