បរទេស៖ មានក្មេងមិនច្រើនទេដែលមានសំណាងអាចជួយបង្កើតកូនអោយម្តាយរបស់ខ្លួនបែបនេះ។ Jacee Dellapenaអាយុ១២ឆ្នាំរស់នៅរដ្ឋMississppiបានបង្កើតប្អូនប្...
បរទេស៖ មានក្មេងមិនច្រើនទេដែលមានសំណាងអាចជួយបង្កើតកូនអោយម្តាយរបស់ខ្លួនបែបនេះ។ Jacee Dellapenaអាយុ១២ឆ្នាំរស់នៅរដ្ឋMississppiបានបង្កើតប្អូនប្រុសរបស់នាងជាមួយនិងការជួយពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យBaptist Hospital។ លោកវេជ្ជបណ្ឌិតWalter Wolfe កំពុងធ្វើការបង្កើតកូនអោយDede Carraway ពេលនោះគាត់ឃើញ Jaceeនៅចាំផ្តល់កំលាំងចិត្តដល់ម្តាយនាងជានិច្ច។ គាត់ក៏សួរនាងក្រែងលោចង់បង្កើតប្អូនប្រុសដោយផ្ទាល់ដៃ។
Jaceeបា្រប់សាពត៌មានMS News Nowថា៖ " ខ្ញុំស្រែកយំព្រោះខ្ញុំមិនអាចបង្កើតប្អូនប្រុសដោយផ្ទាល់ដៃ "។ Dedeនិយាយថា៖ " Jaceeចង់ចូលក្នុងបន្ទប់សម្រាលកូន ដើម្បីមើលប្អូនប្រុសរបស់ខ្លួន ប៉ុន្តែខ្ញុំគិតថានាងនៅក្មេងណាស់មិនអាចចូលបានទេ។ "
នេះជាកូនចុងក្រោយហើយដែលDedeនិងស្វាមីសម្រេចថានិងឈប់យកកូនទៀតហើយ។ ដោយហេតុនេះទើបពួកគេអនុញ្ញាតអោយ Jaceeចូលក្នុងបន្ទប់សម្រាលកូន។ ពេលឃើញ Jaceeស្រែកយំក្រុមគ្រូពេទ្យក៏សួរនាងប្រសិនបើចង់បង្កើតប្អូនប្រុសដោយផ្ទាល់ដៃ។
+ លោកវេជ្ជបណ្ឌិតWolfនិយាយទៅកាន់Dedeថា៖ " ហេតុអ្វីក៏អ្នកមិនអនុញ្ញាតអោយ Jaceeជួយបង្កើតកូនអោយអ្នក " ។
+ " ថាម៉េច? ទេ! មិនកើតទេដឹង។ " , Dedeឆ្លើយតបបែបស្រឡាំងកាំង។
Jaceeយល់ព្រមយ៉ាងលឿន ហើយគ្រូពេទ្យបានពន្យល់នាងត្រួសៗពីដំណើរការបង្កើតកូន ខណៈដែលឪពុករបស់នាងកំពុងឈរថតពីសកម្មភាព។ Jaceeនិយាយថា៖ " ខ្ញុំពិតជាចង់បង្កើតប្អូនប្រុសរបស់ខ្ញុំណាស់។ ខ្ញុំចូលចិត្តលេងធ្វើជាគ្រូពេទ្យណាស់កាលពីមុន តែឥលូវនេះវាមិនមែនជាការលេងទេ! វាជាការពិត!។ ខ្ញុំពិតជារញីរញ័រណាស់។ "
COMMENTS