បរទេស៖ យោងតាមសាពត៌មានNew Straits Timesអោយដឹងថាបុរសជនជាតិចិនម្នាក់អាយុ២៨ឆ្នាំបានសម្លាប់មនុស្សចំនួន១៩នាក់ដែលក្នុងនោះក៏មានឪពុកម្តាយរបស់គេផងដ...
បរទេស៖ យោងតាមសាពត៌មានNew Straits Timesអោយដឹងថាបុរសជនជាតិចិនម្នាក់អាយុ២៨ឆ្នាំបានសម្លាប់មនុស្សចំនួន១៩នាក់ដែលក្នុងនោះក៏មានឪពុកម្តាយរបស់គេផងដែរ។ កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៦ បុរសម្នាក់ឈ្មោះYang QingPeiបានសម្លាប់ឪពុកម្តាយរបស់ខ្លួនខណៈពេលត្រលប់មកភូមិកំណើតក្នុងក្រុងយូណានវិញ។ មូលហេតុគឺព្រោះតែពួកគាត់មិនព្រមអោយលុយដល់គេ។ Yangជាមនុស្សញៀនល្បែង ហើយគាត់បានបំផ្លាញអស់ទ្រព្យសម្បត្តិជាច្រើន។
ក្នុងអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃចំពោះឪពុកម្តាយនេះ Yangប្រើចបត្រសេះដើម្បីសម្លាប់។ ប៉ុន្តែក្រោយមកគាត់បែរជាគិតឆ្កួតៗខ្លាចអ្នកជិតខាងដឹងរឿងគាត់ ហើយគាត់និងត្រូវជាប់គុក។ Yangក៏សម្លាប់អ្នកជិតខាង១៧នាក់ទៀតដែលក្នុងនោះក៏មានក្មេងៗផងដែរក្នុងបំណងមិនអោយដឹងរឿងរបស់ខ្លួន។ គាត់គិតថាគ្មាននរណាដឹងរឿងនេះឡើយ ទើបគាត់គេចខ្លួនទៅនៅស្រុកKunmingខេត្តយូណានមួយរយៈ។ ប៉ុន្តែក្រោយពីនោះមិនយូរប៉ុន្មានគាត់ក៏ត្រូវគេចាប់ខ្លួននៅក្នុងស្រុកKunming។
Yangបានសារភាពថាខ្លួនបានសម្លាប់មនុស្សអស់១៩នាក់ ហើយករណីនេះត្រូវបានចាត់ទុកជាអំពើឃាតកម្មដ៏ធំមួយក្នុងប្រទេសចិន។ ករណីនេះត្រូវបានមតិជាច្រើនក្នុងបណ្តាញសង្គមធ្វើការរិះគន់ជាខ្លាំង។ Yangនៅមិនទាន់ត្រូវបានសម្រេចទោសនៅឡើយទេ តែគាត់បានសារភាពអស់ហើយ។ យើងអាចស្មានបានថាគាត់និងប្រឈមមុខនិងការជាប់គុករយៈពេលយូរ។ អំពើអាក្រក់ក្នុងទីបំផុតមិនអាចគេចរួចឡើយ បើមិនដូច្នេះទេគាត់និងបង្កវិនាសកម្មធ្ងន់ធ្ងរជាងនេះ៕ អត្ថបទ៖ Khmer5 News
COMMENTS