បរទេស៖ ស្រ្តីម្នាក់រស់នៅខេត្ត An Anhui ប្រទេសចិនបានស្លាប់ព្រោះតែរឿងរំលូតកូនតាមចិត្តប្តីដោយមិនគិតពីសុខភាពរបស់ខ្លួន។ ក្រោយពីប្រទេសចិនបានអនុ...
បរទេស៖ ស្រ្តីម្នាក់រស់នៅខេត្ត An Anhui ប្រទេសចិនបានស្លាប់ព្រោះតែរឿងរំលូតកូនតាមចិត្តប្តីដោយមិនគិតពីសុខភាពរបស់ខ្លួន។ ក្រោយពីប្រទេសចិនបានអនុវត្តគោលនយោបាយ" កូនមួយ " ហេតុនេះទើបគូស្វាមីភរិយាតែងទទូចចង់បានតែកូនប្រុសព្រោះពួកគេអាចមានកូនបានតែម្តង។
គូស្វាមីភរិយានេះមិនបានកូនប្រុសដូចបំណងឡើយ ទើបប្តីរបស់នាងជុំរុញអោយនាងពន្លូតកូននោះចោល។ តែគួរអោយស្តាយ! ការពន្លូតកូននេះបានធ្វើអោយប៉ះពាល់ដល់សុខភាពនាងជាខ្លាំង។ ក្រោយមកប្តីរបស់នាងក៏លែងលះជាមួយនាងទៀតព្រោះតែនាងធ្លាក់ខ្លួនឈឺរាំរ៉ៃ។
យោងតាមសាពត៌មានChina Youth Dailyបានអោយដឹងថា ៖ " នាងបានប្រើលុយ១៧០០០០យ័នដែលបានមកពីការលែងលះដើម្បីព្យាបាលខ្លួននៅក្រុងShanghai ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតនាងបាន។ ក្នុងកំឡុងពេលដេកពេទ្យ ប្តីរបស់នាងមិនដែលមកមើលនាងឡើយ។ គេបែរជាទិញឡានថ្មីនិងមានគម្រោងរៀបការជាមួយស្រីថ្មីទៅវិញ។ មុននិងស្លាប់ក្រុមគ្រួសារបាននាំនាងទៅជួបអតីតស្វាមីដល់ផ្ទះ ប៉ុន្តែគេគេចទៅសំងំពួនក្នុងផ្ទះអ្នកជិតខាងរហូតពួកគេទៅវិញអស់។ "
ស្ត្រីនោះបានពន្លូតកូនចាស់ខែទៅហើយដែលគេអាចមើលឃើញភេទទារកយ៉ាងច្បាស់។ វាជាអំពើខុសច្បាប់ក្នុងប្រទេសចិន ប៉ុន្តែវាហាក់ដូចជារឿងធម្មតាទៅហើយដែលគ្លីនិកជាច្រើននៅតែអនុវត្តដល់អតិថិជន៕ អត្ថបទ៖ Khmer5 News
COMMENTS