បរទេស៖ ឪពុកម្តាយគឺជាទីគោរពសក្ការៈ! មិនមែនសម្រាប់កូនៗទុកជាឧបករណ៍បម្រើផ្លូវភេទនោះទេ។ ថ្មីៗនេះរបាយការណ៍មួយបានអោយដឹងថាក្មេងប្រុសជនជាតិតៃវ៉ាន់...
បរទេស៖ ឪពុកម្តាយគឺជាទីគោរពសក្ការៈ! មិនមែនសម្រាប់កូនៗទុកជាឧបករណ៍បម្រើផ្លូវភេទនោះទេ។ ថ្មីៗនេះរបាយការណ៍មួយបានអោយដឹងថាក្មេងប្រុសជនជាតិតៃវ៉ាន់អាយុ១៩ឆ្នាំម្នាក់បានបង្ខំម្តាយរបស់ខ្លួនអាយុ៤០ឆ្នាំអោយរួមភេទជាមួយខ្លួន។
យោងតាមប្រភពសាពត៌មានចិនជាច្រើនបានអោយដឹងថា៖ " ក្មេងប្រុសនោះឈ្មោះJiangត្រូវបានបង្ខំអោយទៅរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាតាំងតែពីតូចចាប់តាំងពីឪពុកម្តាយគេបានលែងលះគ្នាមក។ រហូតដល់អាយុ១៦ឆ្នាំទើបJiangចាកចេញពីទីនោះមករស់នៅជាមួយម្តាយវិញ។ "
ស្រ្តីជាម្តាយមានការពិបាកក្នុងការរស់នៅម្នាក់ឯង ហេតុនេះគាត់ត្រូវការកូនប្រុសអោយមករស់នៅជាមួយដើម្បីជួយរាល់ការចំណាយផ្សេងៗ។ ដល់ចំណុចនេះវាជាកាលៈទេសៈសមគួរទាំងសងខាង ព្រោះស្ត្រីជាម្តាយចង់អោយកូនប្រុសជួយជីវភាពរបស់គាត់។ ចំណែកកូនប្រុសក៏មិនចង់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាទៀតដែរ។ ពេលនោះJiangក៏ឈប់រៀនហើយទៅធ្វើការដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាព។ ពេលJiangមានអាយុ១៨ឆ្នាំជាពេលដែលចំណង់តណ្ហាកើនឡើងដូចទឹកបាក់ទំនប់ គេក៏ចាប់ផ្តើមមានគំនិតផ្តេសផ្តាសជាមួយម្តាយ។ រឿងមួយទៀតដែលធ្វើអោយគេទប់ចិត្តមិនបាននោះគឺម្តាយដែលមានវ័យ៤០ឆ្នាំមានសម្រស់ផូរផង់ដូចជាស្រីអាយុ២០អញ្ចឹង។ Jiangបង្ខំអោយម្តាយរួមភេទជាមួយខ្លួនជាច្រើនដងរហូតដល់ម្តាយមិនអាចទទួលយកបានទើបរាយការណ៍ទៅប៉ូលីស។ Jiangមិនអោយលុយទៅម្តាយប្រសិនបើមិនព្រមអនុញ្ញាតអោយគេរួមភេទជាមួយ។
ពេលដឹងថាម្តាយបានដាក់ពាក្យបណ្តឹងទៅប៉ូលីស Jiang បានរត់គេចខ្លួន។ ប៉ុន្តែក្រោយមកក៏ត្រូវប៉ូលីសចាប់បានដដែល។ អ្នកអាចទាយបានទេថាពេលត្រូវប៉ូលីសចាប់បានJiangឆ្លើយថាម៉េច?!! ។ + Jiangឆ្លើយថា៖ " គឺម្តាយរបស់ខ្ញុំទេដែលអោយដៃខ្ញុំមុន! គាត់តែងស្លៀកពាក់ស៊ិចស៊ីខើចខ្លីនៅផ្ទះមិនអោយខ្ញុំទប់អារម្មណ៍បាន!។ "
គ្មាននរណាដឹងការពិតនៃរឿងម្តាយនិងកូនពីរនាក់នេះទេ។ ប៉ុន្តែរឿងដំបូងដែលមិនសមនោះគឺ៖ " អ្នកបានបោះបង់គេចោលក្នុងមជ្ឈមណ្ឌលកុមារកំព្រា ហើយបែរជាទៅយកគេមកវិញនៅពេលត្រូវការលុយ។ ប្រសិនគេបានបង្ខំអ្នកអោយរួមភេទជាលើកទីមួយ! អ្នកជាម្តាយគេ! អ្នកមានសិទ្ធវាយក្បាលគេចំពោះអំពើមិនគប្បីនេះ។ "
អូ! ពិតជាចម្លែកពេកណាស់! សង្ឃឹមថាប៉ូលីសនិងដោះស្រាយករណីនេះបានដោយប្រពៃចុះ៕ អត្ថបទ៖ Khmer5 News
COMMENTS