បរទេស៖ កាលពីម្សិលមិញ រូបភាពឆ្កែមួយក្បាលធំពណ៌មាសត្រូវអូសពីក្រោយរថយន្តមួយគ្រឿងក្នុងក្រុងHainingខេត្តZhejiangប្រទេសចិន។ អ្នកបើកបររថយន្តនិយាយ...
បរទេស៖ កាលពីម្សិលមិញ រូបភាពឆ្កែមួយក្បាលធំពណ៌មាសត្រូវអូសពីក្រោយរថយន្តមួយគ្រឿងក្នុងក្រុងHainingខេត្តZhejiangប្រទេសចិន។ អ្នកបើកបររថយន្តនិយាយថាគាត់សោកស្តាយណាស់ចំពោះហេតុការណ៍ដែលកើតឡើង! ដោយបញ្ជាក់ថាមិនដឹងឆ្កែជាប់និងឡានបែបនេះទេ។
ចំណែកម្ចាស់ឆ្កែបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ ឆ្កែរបស់គាត់បានដេកក្រោមឡានកាលពីយប់ម្សិលមិញ។ នៅពេលព្រឹកមិត្តរបស់គាត់បានមកដល់ផ្ទះគាត់តាំងពីព្រឹកហើយសុំខ្ចីឡាន។ ម្ចាស់ឡានបានអោយសោរទៅមិត្តរបស់គាត់ដោយភ្លេចគិតថាឆ្កែនៅដេកក្រោមឡានហើយចងខ្សែជាប់នឹងទ្វារឡាន។
តាមមើលប្រហែលជារយៈពេលយូរបន្តិចទំរាំអ្នកបើករថយន្តដឹងថាមានឆ្កែអូសតាមក្រោយរថយន្ត។ ក្រោយពីដឹងហេតុការណ៍នេះ គាត់ក៏ប្រញាប់យកឆ្កែនោះទៅព្យាបាលនៅមន្ទីរពេទ្យសត្វភ្លាម។ សំណាងល្អ! ឆ្កែនេះមិនទទួលរងរបួសធ្ងន់ធ្ងរទេហើយវានិងជាសះស្បើយក្នុងពេលឆាប់ៗ។
ទាំងម្ចាស់ឆ្កែនិងមិត្តភ័ក្ររបស់គាត់ដែលជាអ្នកបើកឡានត្រូវមហាជនក្នុងបណ្តាញសង្គមរិះគន់និងខឹងសម្បារជាខ្លាំង។ ពួកគេបានទូរស័ព្ទរាយការណ៍ទៅមន្ត្រីគាំពារសត្វក្នុងតំបន់អោយមកយកឆ្កែនេះពីម្ចាស់វា ព្រោះម្ចាស់ឆ្កែមានការធ្វេសប្រហែសខ្លាំងណាស់។ ប៉ុន្តែអ្នកខ្លះរិះគន់ខ្លាំងទៅលើមិត្តភ័ក្ររបស់ម្ចាស់ឆ្កែដែលខ្ចីឡានគេជិះហើយមិនត្រួតពិនិត្យមើលជុំវិញឡានសិនមុននិងបើកចេញទៅ។
នេះជាបទពិសោធមួយសម្រាប់ម្ចាស់ឡានគ្រប់រូបត្រូវប្រយ័ត្ន និងមើលអោយបានសព្វគ្រប់ជ្រុងជ្រោយជុំវិញឡានមុននិងចាប់ផ្តើមបើករថយន្តចេញទៅ៕ អត្ថបទ៖ Khmer5 News
COMMENTS