បរទេស៖ ការផាត់មុខគឺជាផ្នែកតូចមួយក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែអ្នកខ្លះយល់ថាវាបានបង្កើតសក្តានុពលអោយមនុស្សយ៉ាងពិតប្រាកដ។ Mini Choi អាយុ៣១ឆ្នា...
បរទេស៖ ការផាត់មុខគឺជាផ្នែកតូចមួយក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែអ្នកខ្លះយល់ថាវាបានបង្កើតសក្តានុពលអោយមនុស្សយ៉ាងពិតប្រាកដ។ Mini Choi អាយុ៣១ឆ្នាំ រស់នៅទីក្រុងVancouver ប្រទេសកាណាដា នាងបានបង្កើតសិល្បៈនៃការផាត់មុខដ៏អស្ចារ្យធ្វើអោយមហាជនភ្ញាក់ផ្អើលជាខ្លាំង។ សិល្បៈនៃការផាត់មុខបំភាន់ភ្នែកជារូបផ្សេងៗនេះបានទាក់ទាញការចាប់អារម្មណ៍ពីបណ្តាញសង្គមជាខ្លំាងរហូតទទួលបានអ្នកគាំទ្រចំនួន២៧៤០០០នាក់ក្នុងបណ្តាញ Instagram។
មុនពេលចាប់ផ្តើមការងារសិល្បៈដ៏អស្ចារ្យនេះ Mini Choi ធ្លាប់រៀនគរុកោសល្យត្រៀមធ្វើជាគ្រូបង្រៀនអស់រយៈពេលបីឆ្នាំ។ នាងនិយាយថា៖ " ខ្ញុំមានអារម្មណ៍ថាភាពច្នៃប្រឌិតរបស់ខ្ញុំត្រូវបានលិចបាត់បន្តិចម្តងៗ។ ខ្ញុំចូលចិត្តការបង្រៀន ប៉ុន្តែវាមិនបានធ្វើអោយខ្ញុំស្កប់ចិត្តនោះទេ។ ក្រោយមកខ្ញុំក៏ឈប់ពីការបង្រៀនហើយចាប់ផ្តើមការងារសិល្បៈផាត់មុខដោយខ្លួនឯងនៅផ្ទះតែម្តង។ ខ្ញុំធ្លាប់បានធ្វើជាអ្នកផាត់មុខអោយកូនក្រមុំក្នុងពិធីមង្គលការនានាជាច្រើន ហើយពួកគេពេញចិត្តនិងការផាត់មុខនោះណាស់។ ខ្ញុំមិនដែលធ្វើការងារឆ្កួតៗដូចបច្ចុប្បន្ននេះទេ។ សាលាបង្រៀនកែសម្ផស្សអាចបង្កើនទេពកោសល្យរបស់ខ្ញុំបន្ថែមទៀត។ ប៉ុន្តែនៅថ្ងៃទី៣១ខែតុលា ជាថ្ងៃបុណ្យបិសាចខ្ញុំបានស្វែងរករូបភាពប្លែកៗជាច្រើនដើម្បីផាត់មុខតាមរូបទាំងនោះ។ ខ្ញុំមិនដែលផាត់មុខខ្លួនឯងបែបនេះទេ ប៉ុន្តែពេលខ្លះគ្រាន់តែប្រើខ្មៅដៃគូរមុខពណ៌ស និងពណ៌ខ្មៅប៉ុណ្ណោះ។ "
Mini Choi បានប្រើភាពប៉ិនប្រសប់នៃផាត់មុខខ្លួនឯងដោយលាយពណ៌និងគូរជារូបភាពរួមទាំងស្រមោលនៅលើផ្ទៃមុខបានយ៉ាងល្អប្រៀបបាននិងស្នាដៃវិចិត្រករអញ្ចឹង។
ប្រែសម្រួល៖ លី
អត្ថបទ៖ Khmer5 News
COMMENTS