បរទេស៖នារីជនជាតិចិនវ័យ២០ឆ្នាំម្នាក់រស់នៅខេត្តZhejiang ប្រទេសចិនបានប៉ុនប៉ងសម្លាប់ខ្លួនបន្ទាប់ពីមិត្តប្រុសនាងមិនផ្លុំសក់អោយ។ ប្រតិកម្មនេះជ្...
បរទេស៖នារីជនជាតិចិនវ័យ២០ឆ្នាំម្នាក់រស់នៅខេត្តZhejiang ប្រទេសចិនបានប៉ុនប៉ងសម្លាប់ខ្លួនបន្ទាប់ពីមិត្តប្រុសនាងមិនផ្លុំសក់អោយ។ ប្រតិកម្មនេះជ្រុលហួសហេតុពេកហើយ! នារីៗគួរពិចារណផងចុះ នារីៗបច្ចុប្បន្នតែងផ្លុំសក់អោយស្ងួត បន្ទាប់ពីងូតទឹករួច ប៉ុន្តែបើមិនបានសម្ងួតសក់ទេក៏វាមិនដល់ថ្នាក់សម្លាប់ខ្លួនដែរ។ សូមកុំយកជីវិតអ្នកមកលេងសើចអោយសោះ។
យោងតាមសារពត៌មានSinchewបានអោយដឹងថាករណីនេះកើតឡើងវេលាម៉ោង៥:០០នាទីព្រឹកកាលពីថ្ងៃទី០១ខែសីហា។ វាជាពេលដែលពួកគេទើបនិងត្រលប់មកពីធ្វើការក្នុងក្លឹបកំសាន្ត។ ពួកគេបានញ៉ាំស្រាបៀអស់ពីរបីកំប៉ុងមុននិងត្រលប់មកផ្ទះ ហើយពេលមកដល់ពួកគេតែងងូតទឹកសិនមុននិងគេង។ បន្ទាប់ពីងូតទឹករួចនារីជាសង្សាប្រើអោយបុរសជាដៃគូផ្លុំសក់អោយនាង ប៉ុន្តែគេមិនធ្វើតាមទេ។ ដោយសាររឿងនេះទើបបង្កជាជំលោះឡើង ហើយនារីជាសង្សាក៏ស្ទុះឡើងលើដំបូលអគារជាន់ទីបួនគម្រាមនិងលោតចុះ។
ប៉ូលីសនិងអាជ្ញាធរក្នុងតំបន់បានទៅអន្តរាគមទាន់ពេលខណៈដែលនាងឈរលើអគារបម្រុងនិងលោត។ មើលទៅអាការៈរបស់នាងគឺពិតជាខឹងណាស់ ហើយបម្រុងនិងលោតមែន!។ វាត្រូវចំណាយពេលប្រហែល៤០នាទីក្នុងការលួងលោមទៅជិតនាងដើម្បីនាំមកកន្លែងមានសុវត្ថិភាពវិញ។ ទោះបីជាគេនាំមកកន្លែងមានសុវត្ថិភាពហើយក៏នាងនៅតែខឹងមួម៉ៅមិនទាន់បាត់។
លុះត្រាតែមិត្តប្រុសនាងសុំទោសនាងជាមុនទើបនាងឈប់ខឹង។ នាងនិយាយថា៖ " គ្រប់ពេលដែលមានបញ្ហាគឺនាងជាអ្នកសុំទោសគេមុនរហូត! ហើយមិត្តប្រុសនាងមិនដែលសុំទោសនាងឡើយបើទោះបីជាគេជាអ្នកខុសក៏ដោយ! "។ ដើម្បីអោយស្ថានការណ៍បានត្រជាក់! ប៉ូលីសនិងអាជ្ញាធរមូលដ្ឋានបានអោយបុរសនោះធ្វើការសុំទោសមិត្តស្រីរបស់ខ្លួន ហើយគេក៏ធ្វើតាម។
បន្ទាប់ពីមិត្តប្រុសធ្វើការសុំទោសនាងរួចរាល់នាងក៏ក្រោកឡើងហើយរត់ទៅផ្ទះភ្លាម ចំណែកមិត្តប្រុសនាងក៏រត់ទៅតាមក្រោយដែរ។ នារីៗត្រូវចងចាំថា៖ " កុំដោយសារតែប្រុស ហើយមិនត្រូវបញ្ចប់ជីវិតខ្លួនឯងជាដាច់ខាត។ " អត្ថបទ៖ Khmer5 News
COMMENTS