បរទេស៖ ពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ហើយ នោះអ្នកនិងមើលឃើញគេល្អគ្រប់យ៉ាង។ ការដែលអាចទទួលយកកំហុសឆ្គងរបស់ដៃគូបានគឺជារឿងដ៏ល្អដែលគូស...
បរទេស៖ ពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ហើយ នោះអ្នកនិងមើលឃើញគេល្អគ្រប់យ៉ាង។ ការដែលអាចទទួលយកកំហុសឆ្គងរបស់ដៃគូបានគឺជារឿងដ៏ល្អដែលគូស្នេហ៍គ្រប់រូបចង់បាន។ ចំណែកស្នេហាស្មោះសរមួយគូនេះវិញបានធ្វើអោយមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។
គេចំណាំតែនិយាយថា៖ " ស្នេហាមិនប្រកាន់អាយុ វណ្ណៈ ពណ៌សំបុរ និងទ្រព្យសម្បត្តិឡើយ! ", ចំណែកគូស្នេហ៍ខុសវ័យមួយគូនេះគឺជាឧទាហរណ៍ចំបងនៃពាក្យមួយឃ្លានេះ។ Selamat Riayadi អាយុ១៦ឆ្នាំសារភាពថាខ្លួនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់Rohayaអាយុ៧១ឆ្នាំងើបមុខមិនរូចឡើយ។
ពួកគេបានរៀបការជាមួយគ្នាក្នុងភូមិKarangendahភាគខាងត្បូងខេត្តSumatraប្រទេសឥណ្ឌូនេស៊ី។ ពួកគេធ្លាប់សច្ចាថា៖ " យើងស្រលាញ់គ្នាខ្លាំងណាស់។ ប្រសិនបើមិនបានរៀបការជាមួយគ្នាទេ នោះពួកយើងនិងសម្លាប់ខ្លួន។ "
តាមច្បាប់នៅប្រទេសឥណ្ឌូនេស៊ីមនុស្សប្រុសអាចរៀបការបានយ៉ាងហោចណាស់ត្រូវមានអាយុយ៉ាងតិចបំផុតក៏១៩ឆ្នាំដែរ។ ប៉ុន្តែតាមច្បាប់សាសនាវិញគឺអាចអនុញ្ញាតអោយ Riayadiរៀបការបាន។ គេមិនច្បាស់ថានរណាអនុញ្ញាតអោយRiayadiដែលមានអាយុទើបតែ១៦ឆ្នាំអាចរៀបការបានឡើយ។ មនុស្សជាច្រើនងឿងឆ្ងល់ចំពោះមង្គលការនេះណាស់។ ប៉ុន្តែRiayadiនិងRohayaបានអះអាងបញ្ជាក់ច្បាស់លាស់ណាស់ថាពួកគេស្រលាញ់គ្នាដោយស្មោះឥតមានការបង្ខិតបង្ខំឡើយ។
Riayadiបារម្ភខ្លាចRohayaត្រូវបានលើបុរសដ៏ទៃទើបគេប្រញាប់រៀបការជាមួយនាង។ ពិធីមង្គលការនេះមិនមានការជួយជ្រោមជ្រែងឧបត្ថម្ភផ្នែកសម្ភារៈនិងថវិការអោយបានដិតដល់ទេ ហេតុនេះវាមានសភាពខ្សត់ខ្សោយមែនទែន។ ប៉ុន្តែពួកគេមានក្តីសុបិនចង់មានកូនជាមួយគ្នានៅថ្ងៃអនាគត៕ អត្ថបទ៖ Khmer5 News
COMMENTS