បរទេស៖ គ្មានអ្វីត្រូវសង្ស័យចំពោះការទិញទំនិញតាមអនឡាញបច្ចុប្បន្ននោះទេព្រោះវាមានភាពងាយស្រួលនិងចំណេញពេលវេលា។ តាមរបាយការណ៍អោយដឹងថាប្រជាជនម៉ាឡេស...
បរទេស៖ គ្មានអ្វីត្រូវសង្ស័យចំពោះការទិញទំនិញតាមអនឡាញបច្ចុប្បន្ននោះទេព្រោះវាមានភាពងាយស្រួលនិងចំណេញពេលវេលា។ តាមរបាយការណ៍អោយដឹងថាប្រជាជនម៉ាឡេស៊ីភាគច្រើនចំណាយពេលក្នុងម៉ោងធ្វើការរកមើលមុខទំនិញដែលខ្លួនត្រូវការតាមអនឡាញ។ ទោះបីជាការទិញតាមអនឡាញមិនជួបផលលំបាកផ្សេងៗ ប៉ុន្តែឆ្លាតវ័យក្នុងការជ្រើសរើសក្រុមហ៊ុនលក់ផលិតផលអនឡាញណាដែលមានគុណភាពនិងទំនុកចិត្តខ្ពស់។ ជាការពិតមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ចំពោះចំណុចនេះ។ តែបើអ្នកមើលរំលងចំណុចនេះ! នោះប្រាកដជាជួបរឿងត្រូវហួសចិត្តមិនខាន។
1. ជញ្ជីងថ្លឹងដ៏ល្បីល្បាញ
អ្នកគ្រប់គ្នាបានដឹងនិងហួសចិត្តចំពោះជញ្ជីងនេះហើយតាមបណ្តាញហ្វេសប៊ុក។ ស្រ្តីម្នាក់កុម៉ង់ទិញជញ្ជីងនេះព្រោះនាងចាប់អារម្មណ៍តែលើតម្លៃថោករបស់វា តែមិនបានចាប់អារម្មណ៍លើទំហំរបស់វាឡើយ។ ហេតុនេះហើយទើបនាងត្រូវជួបរឿងគួរអោយអស់សំណើចបែបនេះ។
ប្រភព៖ Facebook
នេះមកពីនាងមិនបានអានពត៌មានទាក់ទងនិងជញ្ជីងនេះអោយបានច្បាស់លាស់មុននិងកុម៉ង់ទិញ។
ប្រភព៖ Siakapkeli
2. ឈុតរូបសត្វខុសគ្នាពីក្នុងអនឡាញ
អ្វីដែលស្រីមា្នក់នេះចង់បានគឺឈុតខោអាវសត្វដែលមើលទៅដូចសត្វចម្លែក។
ប្រភព៖ Girlshue
3. ខោខូវប៊យ
ប្រសិនបើអ្នកគិតថាអ្នកមានកំពស់ទាបពេកមិនអាចស្លៀកខោខូវប៊យបាន! សូមមើលគំរូបុរសម្នាក់នេះចុះ!
ប្រភព៖ Boredpanda
4. កែវស្រារាងខុសគេ
ស្រ្តីម្នាក់នេះមានបទពិសោធរឿងទិញខុសដោយមិនបានអានពត៌មានលម្អិតម្តងរួចមកហើយ។ លើកនេះនាងពិនិត្យមើលទំហំរបស់វាមុននិងទិញ។
ប្រភព: Twitter
5. នេះជាគ្រឿងបាត់មុខស្អីគេ?
អ្វីដែលស្ត្រីម្នាក់នេះចង់បានគឺជាគ្រឿងផាត់មុខ តើស្អីនេះដែលនាងទទួលបាន? តើវាប្រើសម្រាប់ធ្វើអ្វីទៅវិញ?
6. សំណួរសួរថាតើនេះជាអ្វីទៅវិញ?
ចាំបានថាពេលដែលKanye West's YeeZy បង្ហាញរូបស្បែកជើងជាលើកដំបូង! មានមនុស្សជាច្រើនស្រលាញ់និងចង់ទិញស្បែកជើងនោះណាស់។
ប្រភព៖ Stomp
អ្នកខ្លះគិតថាងាយស្រួលបោកអ្នកទិញទំនិញតាមអនឡាញណាស់ ហើយបុរសម្នាក់នេះក៏ទទួលបានបទពិសោធនេះរួចហើយ!
ប្រភព៖ Stomp
7. អាវនេះស្រស់ស្អាតណាស់! តែពេលទិញបានមកវាមានទំហំតូចណាស់
ស្រីម្នាក់បានកុម៉ង់ទិញអាវនេះហើយវាមានទំហំតូចជាងកាលដែលនាងបានកុម៉ង់ពីដំបូង។ ពេលនាងបានទទួលទំនិញវាបែរជាត្រូវនិងសត្វឆ្មាទៅវិញ។
ប្រភព៖ 9gag
សមណាស់ឆ្មានេះ!
8. នរណាអាចបំភ្លេចអាវនេះបាន?
បុរសម្នាក់នេះកុម៉ង់ទិញអាវនេះព្រោះតែឃើញគំរូអាវនេះដំបូងស្រស់ស្អាតនិងមានតម្លៃ។ថោកពេលទំនិញផ្ញើរមកគាត់បែរជាទទួលបានរ៉ូបមួយទៅវិញ។ តើត្រូវពាក់វានៅពេលណាសម!
ប្រភព៖ 9gag
9. កែវនេះធ្វើអោយអ្នកទិញអន់ចិត្តណាស់!
អ្នកគ្រប់គ្នាគិតថាកែវនេះនិងប្តូពណ៌ពេលដាក់ទឹកក្តៅឬទឹកត្រជាក់ចូល។ ប៉ុន្តែមើលនេះនែ! វាបានធ្វើអោយអ្នកទិញខកចិត្តជាខ្លាំង។
ប្រភព៖ 9gag
10. ពេលគេសរសេរថា " សំពត់ស្លៀកជង្គង់ " យើងមិននឹកស្មានថាវាបែបនេះទេ!
វាជាសង្គមស៊ីវិល័យពេកណាស់ដែលបង្កើតសំពត់បែបនេះ!
ប្រភព៖ Facebook
11. ទាយមើល! តើត្រូវបញ្ចុះទម្ងន់ប៉ុណ្ណាទើបអាចស្លៀកខោនេះបាន?
ប្រភព៖ Buzzfeed
យើងត្រូវតែអោយប័ណ្ណសរសើរមួយទៅអ្នកលក់ខោនេះហើយទើបបាន ហើយសូមទះដៃអបអរសាទរចំពោះអ្នកដែលទិញបានខោមួយនេះ។
12. យើងស្វែងរកកៅអីដែលសមជាមួយជញ្ជីងថ្លឹងលើកមុន
យើងគិតថាកៅអីដ៏ស្រស់ឆើតឆាយនេះពិតជាដូចនិងជញ្ជីងថ្លឹងលើកមុនណាស់! តើអ្នកគិតអញ្ចឹងដែរឬ?
ប្រភព៖ Twitter
13. នេះជាខ្សែក គ្រីស្តាល់ឬ?
ស្ត្រីម្នាក់នាងគិតថាទិញខ្សែកត្បូងគ្រីស្តាល់ តែពេលទំនិញផ្ញើរមកវាបែរជាទទួលបានខ្សែកធ្វើពីថ្មដែលគេលាបពណ៌ទៅវិញ។
ប្រភព៖ Facebook
ប្រសិនបើយើងបានរៀនពីមេរៀនទាំងនេះហើយ ដូច្នេះគួរតែប្រយ័ត្នបន្តិចក្នុងការកុម៉ង់ទិញឥវ៉ាន់តាមអនឡាញ!! អត្ថបទ៖ Khmer5 News
COMMENTS