បរទេស៖ ប្រសិនបើអ្នកគិតថាកន្លែងធ្វើការរបស់អ្នកមានវិន័យនិងបទបញ្ជាផ្ទៃក្នុងចម្លែកខុសគេ! នោះអ្នកចាំសម្គាល់មើលនិងប្រយ័ត្នត្រៀមខ្លួនទុកជាមុនអ...
បរទេស៖ ប្រសិនបើអ្នកគិតថាកន្លែងធ្វើការរបស់អ្នកមានវិន័យនិងបទបញ្ជាផ្ទៃក្នុងចម្លែកខុសគេ! នោះអ្នកចាំសម្គាល់មើលនិងប្រយ័ត្នត្រៀមខ្លួនទុកជាមុនអោយហើយ។ ជាក់ស្តែងមនុស្សពីរនាក់នៅក្នុងវីដេអូនេះត្រូវបានគេបង្ខំអោយផឹកទឹកបង្គន់ដោយសារពួកគេធ្វើការងារមិនបានល្អ។ ពួកគេធ្វើការក្នុងស្ទូឌីយោថតរូបមួយកន្លែងក្នុងខេត្តSichuanប្រទេសចិន។
ក្នុងវីដេអូនេះគេឃើញនិយោជិកប្រុសម្នាក់យកកែវដួសទឹកបង្គន់ហើយផឹកក្នុងអាការៈស្ទាក់ស្ទើរ។ ចំណែកនិយោជិកស្រីម្នាក់ទៀតកាន់កែវផឹកក្នុងអាការៈខ្ពើមរអើមក្រៃលែង។ ក្រោយពេលផឹកទឹកបង្គន់នោះអស់! និយោជិកស្រីនោះកើតជម្ងឺរាគជាខ្លាំង នាងមិនអាចលេបបាយចូលទេព្រោះនាងតែងក្អួតជានិច្ចពេលនឹកឃើញដល់រឿងនោះម្តងៗ។
វីដេអូដ៏សែនអាក្រក់អាក្រីមួយនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសមាជិកgroup WeChatរបស់ក្រុមហ៊ុន។ ប៉ុន្តែក្រោយមកវាត្រូវបានបែកធ្លាយទៅក្នុងបណ្តាញអ៊ីនធឺណិតតែម្តង។ ក្រោយមកអ្នកដែលថតវីដេអូនេះត្រូវប៉ូលីសចាប់ឃុំខ្លួនចំនួនបួនថ្ងៃ។ ចំណែកក្រុមហ៊ុនស្ទូឌីយោថតរូបនោះអះអាងថា៖ " វីដេអូនេះមិនបានថតនៅក្រុមហ៊ុនខ្លួនទេ! ហើយការដែលបង្ហោះវីដេអូនេះក្នុង group WeChatរបស់ក្រុមហ៊ុនគឺគ្រាន់តែចង់អោយបុគ្គលិកដ៏ទៃទៀតខំធ្វើការអោយបានល្អប៉ុណ្ណោះ។ "
ស្អីគេ! គ្រាន់តែធ្វើការមិនសូវល្អទទួលពិន័យប៉ុណ្ណឹងទៅហើយ! ចុះទំរាំធ្វើខុសធ្ងន់ជាងនេះទៀតនោះ ច្បាស់ជាពិន័យអោយស៊ីលាមកហើយមើលទៅ!!!
យើងសង្ឃឹមថាអាជ្ញាធរនិងបើកការស៊ើបអង្កេតចំពោះក្រុមហ៊ុនមួយនេះ! តើមានបុគ្គលិកប៉ុន្មាននាក់ទៀតដែលធ្លាប់ទទួលពិន័យអមនុស្សធម៌បែបនេះ? អត្ថបទ៖ Khmer5 News
COMMENTS